Mark Zuckerberg ៖ Apple Vision Pro ជាអនាគតនៃរបៀបប្រើកុំព្យូទ័រ ប៉ុន្តែលោកមិនចង់បានទេ

  • 2023-06-12 08:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meta ជាដៃគូប្រកួតប្រជែងធំនឹងក្រុមហ៊ុន Apple ទៅលើផលិតផល VR ដោយ Apple បានបញ្ចេញ Apple Vision Pro ខណៈ Meta បញ្ចេញ Meta Quest 3។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយទាក់ទងនឹងផលិតផល VR ថ្មីរបស់ Apple កំឡុងពេលប្រជុំជាមួយនឹងបុគ្គលិករបស់ Meta ថា “Apple មិនបានរិះរកដំណោះស្រាយល្អមួយលើការអភិវឌ្ឍន៍លើ VR ដែល ក្រុមការងារ Meta មិនទាន់បានរកឃើញ”។ មេ Facebook រូបនេះបន្តថា Apple បានប្រើប្រាស់កញ្ចក់អេក្រង់កម្រិតខ្ពស់ គុណភាពច្បាស់ ប៉ុន្តែវាទាមទារការប្រើប្រាស់ថាមពលថ្មច្រើនដូចគ្នា ហើយជាការពិតឧបករណ៍ VR របស់ Apple មានតម្លៃថ្លៃជាង Meta Quest 3 ដល់ទៅ ៧ដងឯណោះ។

លោក Mark Zuckerberg បានបញ្ជាក់ថាចក្ខុវិស័យរបស់ ក្រុមហ៊ុន Meta ក្នុងការបង្កើតឧបករណ៍ VR គឺដើម្បីធ្វើយ៉ាងណាឱ្យមនុស្សអាចទំនាក់ទំនងគ្នានៅក្នុងរបៀបថ្មី និង មានអារម្មណ៍នៅដូចនៅជិតគ្នា នៅក្នុងរបៀបថ្មី។ ជាចុងបញ្ចប់មេ Facebook រូបនេះ ថា “Apple Vision Pro អាចជាអនាគតនៃរបៀបប្រើប្រាស់កុំព្យូទ័រ ប៉ុន្តែវាមិនមែនជាអ្វីដែលលោកចង់បាននោះទេ” ។ គួរឱ្យដឹងថា ឧបករណ៍ VR របស់ Apple ឈ្មោះ Apple Vision Pro មានតម្លៃ ៣៤៩៩ដុល្លារអាមេរិក ចំណែក Meta Quest 3 ដាក់លក់ក្នុងតម្លៃ ៤៩៩ដុល្លារអាមេរិក៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម