Zidane សារភាព​ថា​ពិត​ជា​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង

  • 2023-06-13 13:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane បាន​សារភាព​ថា​ពិត​ជា​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​នា​ពេល​អនាគត។ នេះ​បើ​តាម​ចម្លើយ​របស់​លោក​ពេល​សម្ភាសន៍​ទស្សនាវដ្ដី GQ។

លោក ​Zidane និយាយ​ថា លោក​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ពេល​នៅ​ជា​កីឡាករ ហើយ​នៅ​ពេល​នេះ ពេល​លោក​ឡើង​ទៅ​ជា​គ្រូ​បង្វឹក​ ដូច្នេះ​លោក​យល់​ឃើញ​ថា ជា​រឿង​សម​ហេតុ​សម​ផល បើ​ថ្ងៃ​ណា​មួយ លោក​នឹង​ក្លាយ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា​ លោក​បញ្ជាក់​ថា ពេល​វេលា​លោក​នឹង​ទទួល​តំណែង​នេះ មិន​មែន​ជា​ពេល​នេះ​ឡើយ។

Zidane បាន​សម្រាក​ពី​ការងារ​គ្រូ​បង្វឹក​ជាង ២ ឆ្នាំ​មក​ហើយ ក្រោយ​ដឹក​នាំ​ Real Madrid ពីរ​លើក លើក​ទី​មួយ ពី​ឆ្នាំ ២០១៦ ដល់ ២០១៨ ហើយ​លើក​ទី​ពីរ ពី​ឆ្នាំ ២០១៩ ដល់​ ២០២១។

កាល​ពី​បារាំង​ចាញ់​អាហ្សង់ទីន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ​មុន មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​បារាំង​នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បច្ចុប្បន្ន Didier Deschamps ហើយ​សម្រេច​តែង​តាំង​ Zidane ជា​គ្រូ​បង្វឹក​ថ្មី។ ផ្ទុយ​ទៅ​វិញ បារាំង​បាន​សម្រេច​បន្ត​កុងត្រា​ជាមួយ Deschamps រហូត​ដល់​ឆ្នាំ ២០២៦៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី