ក្រសួង​បញ្ជាក់​លក្ខខណ្ឌ សម្រាប់ការតម្លើង​ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា

  • 2023-06-15 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការ​ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) បាន និង​កំពុង​ផ្ដួច​ផ្ដើម​ "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"។ គោលការណ៍​នេះ គឺ​ជំរុញ​ប្រើ​ប្រាស់​ថាមពលស្អាត​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​តាម​គេហដ្ឋាន​ប្រជាពលរដ្ឋ។ ក្នុង​ផែនការ​នេះ ភាគី​ទាំង​ពីរ​បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន។

តាម​ខ្លឹមសារនៅ​ក្នុង​វេទិកា​ខាង​លើ កាល​ពី​ដើម​សប្ដាហ៍​នេះ ភាគី​ទាំង​ពីរ​សូមជម្រាបជូនថា​ "គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា"​ នេះ​ គឺជាកិច្ចសហការរៀបចំឡេីងដោយក្រសួងរ៉ែនិងថាមពល​ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។ គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលេីកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មេីភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។

តាមយៈគោលការណ៍នេះ​ យេីងនឹងផ្តល់ការអនុញ្ញាតដល់ការស្នេីសុំដំឡេីងថាមពលពន្លឺព្រះអាទិត្យលេីដំបូលរបស់អ្នកប្រេីប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហេីយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រេីប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីការគ្រប់គ្រង​ និងជួយសម្រួលដល់អ្នកប្រេីប្រាស់នោះ​ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដេីម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី