ដឹងតែ​ពេញ​ចិត្ត​ស្តូក! Land Rover Discovery Sport 2024 ចេញ​ហើយ​ មកជាមួយ​ជម្រើស​សាកភ្លើងPlug-in Hybrid ទៀតផង

  • 2023-06-15 04:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ Crossover ដ៏ពេញនិយម​បំផុត​របស់ក្រុមហ៊ុន Jaguar Land Rover បាន​ចេញស៊េរីថ្មី​ហើយ គឺ Land Rover Discovery Sport 2024 ដែលមក​ជាមួយ​បច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺ​មាន​ជម្រើស​ option សាកភ្លើង Plug-in Hybrid ទៀតផង។

ការពិតទៅ​ រូបរាងរបស់​​ Dis​covery គឺ​បែបស្ព័រទៅហើយ​សម្រាប់​ស៊េរីប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។ ប៉ុន្តែ​អ្វីដែល​ត្រូវចាប់អារម្មណ៍វិញនោះ គឺ​ក្នុងផ្នែក​កាប៊ីន។ ផ្នែក​ខាងក្នុងនេះ ត្រូវបានឌីហ្សាញ​ជាបែប​ក្លាស៊ីក តាបឡូ​រាងកោង នៅ​កន្លែង​កុងទ័រ ហើយ​កុងទ័រនេះ​ជាប្រភេទឌីជីថល​បែបថ្មី ដៃចង្កូតកាំបី ​និង​អេក្រង់​ថាច់ស្គ្រីនទំហំ ១១,៤អ៊ីញ ដែល​ជាប្រព័ន្ធ​កម្សាន្ត​ Pivi Pro របស់​ Land Rover ផ្ទាល់តែម្តង។

ចំណុច​គួរឱ្យកត់សម្គាល់ទៀតនោះ គឺ​រថយន្ត​នេះ​បាន​បញ្ជាក់​បច្ចេកវិទ្យា​ nanoe X ដើម្បីកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស​ និង​កាត់បន្ថយក្លិនមិនល្អ បាក់តេរី និងអាលែកហ្សី​ផងដែរ។

Land Rover Discovery Sport 2024ប្រើម៉ាស៊ីន​ទាក់បូ ចំណុះ ២,០លីត្រ ស៊ីឡាំង៤ ផលិតបានកម្លាំង​ ២៤៦សេះ និងកម្លាំងរមួល ៣៦៤ញូតុនម៉ែត្រ។ វា​ក៏មាន​ជម្រើស​ប្រើ​ម៉ាស៊ីន Plug-in Hybrid ផងដែរ គឺ option Discovery Sport P300e ដោយ​ពេល​សាកពេញម្តង​អាចធ្វើដំណើរបាន​ចម្ងាយ ៤៧គីឡូម៉ែត្រ។

សម្រាប់​ទីផ្សារអាមេរិក រថយន្ត​នេះ​នឹង​មានតម្លៃចាប់ពី ៤៨៩០០ដុល្លារឡើងទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី