ASUS នឹងបំពាក់ឈីបកំពូល Snapdragon 8 Gen 2 នៅលើទូរស័ព្ទលំដាប់ទំនើបរបស់ខ្លួន Zenfone 10

  • 2023-06-19 07:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ASUS ត្រៀមប្រកាសអំពីទូរស័ព្ទលំដាប់កំពូលរបស់ខ្លួន Zenfone 10 ជាផ្លូវការនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ការមុនប្រកាសផ្លូវការឈានចូលមកដល់ រូបរាងនៃទូរស័ព្ទ ASUS Zenfone 10 ត្រូវបានបែកធ្លាយ និងមានការចែកចាយពេញបណ្តាញ អ៊ីនធឺណែត។ ទូរស័ព្ទលំដាប់កំពូលរបស់ ASUS នឹងមកជាមួយជម្រើស ៥ ពណ៌ គឺ ខ្មៅ ស ក្រហម បៃតង និង ប្រផេះ។ តាមរយៈរូបរាងដែលបានបែកធ្លាយ គេសង្កេតឃើញាមានប៊ូតុង Power និង ប៊ូតុងបញ្ជាសំឡេងនៅចំហៀងខាងស្តាំ។ ចំណែកខាងលើ គេមិនប្រាកដទេថា ASUS នឹងនៅរក្សារុន្ធដោតកាស ៣,៥មីលីម៉ែត្រ ដដែល ឫ ដកចេញ។

ASUS ធ្លាប់បានប្រកាសកន្លងមករួចហើយអំពីគ្រឿងក្នុងម៉ាស៊ីនរបស់ទូរស័ព្ទ Zenfone 10។ ទូរស័ព្ទនេះនឹងបំពាក់ឈីប Snapdragon 8 Gen 2 បច្ចេកវិទ្យាសាកថ្មឥតខ្សែ។ ចំណែកប្រព័ន្ធកាមេរ៉ារបស់វាវិញ នឹងបំពាក់បច្ចេកវិទ្យាទប់លំនឹងដូច ដែលបច្ចេកវិទ្យានេះ នឹងជំនួញដល់ការថត ដូចទៅនឹងការប្រើដងកាន់សម្រាប់ថតអញ្ចឹងដែរ។ យ៉ាងណាមិញ លក្ខណៈសម្បត្តិរបស់ Zenfone 10 មានភាពកែប្រែពីម៉ូដែលចាស់ Zenfone 9 បែបណាខ្លះ មានតែរង់ចាំមើលការប្រកាសជាផ្លូវការពីក្រុមហ៊ុន ASUS នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី