ឧបករណ៍មួយនេះ អនុញ្ញាតឱ្យអ្នកភ្ជាប់ទូរស័ព្ទទៅកាន់បណ្តាញផ្កាយរណប ទុកប្រើនៅពេលមានអាសន្ន

  • 2023-07-03 03:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Motorola បានបញ្ចេញឧបករណ៍មួយសម្រាប់ទូរស័ព្ទ ដែលចង់ភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប ប្រើប្រាស់ក្នុងពេលមានអាសន្ន។

ឧបករណ៍នេះ មានឈ្មោះថា Motorola Defy Satellite Link ដែលវាមានសមត្ថភាពអាចភ្ជាប់ទូរស័ព្ទទាំង iPhone និង Android ទៅកាន់ប្រព័ន្ធផ្កាយរណប សម្រាប់ប្រើប្រាស់នៅពេលដែលគ្មានសេវាទូរស័ព្ទ និង នៅក្នុងពេលដែលមានអាសន្ន។ វាដំណើរការដោយភ្ជាប់ Bluetooth ទៅកាន់ទូរស័ព្ទទាំង 2 ស៊េរី iPhone និង Android ហើយបន្ទាប់មកវាអនុញ្ញាតឱ្យទូរស័ព្ទភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប។

អ្នកប្រើតម្រូវឱ្យបង់សេវាប្រចាំខែដើម្បីអាចប្រើឧបករណ៍នេះភ្ជាប់ទៅកាន់ផ្កាយរណបបាន។ នៅពេលដែលវាត្រូវបានភ្ជាប់ទៅកាន់បណ្តាញផ្កាយរណបហើយ អ្នកអាចធ្វើការផ្ញើសារ និង ទទួលសារ SMS និង ផ្ញើទីតាំងរបស់អ្នក ដើម្បីស្វែងរកជំនួយនៅពេលមានអាសន្ន។ ឧបករណ៍នេះ ត្រូវបានក្រុមហ៊ុន Motorola ដាក់លក់នៅក្នុងតម្លៃ 99ដុល្លារអាមេរិក បូកជាមួយសេវាកម្មត្រូវបង់ទៀតនោះ វាមានតម្លៃសរុប 150ដុល្លារ៕

អត្ថបទ ៖ សង្ហា