ទម្លាក់ចោលការថតភ្លាមៗ បញ្ញា សិទ្ធិ ត្រូវជូនម្ដាយទៅជួបពេទ្យមុនកាលកំណត់

  • 2023-07-03 07:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុស បញ្ញា សិទ្ធិ បានសុំទោសម្ចាស់ផលិតកម្ម និងផលិតករមួយចំនួន ដើម្បីជូនម្ដាយទៅពិនិត្យ និងវះកាត់ដកទុយោចេញពីមុខរបួសវះកាត់នៅប្រទេសថៃ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុសចម្រុះស្រួច កម្ពស់បានរូបនេះ និយាយថា ថ្ងៃនេះលោកត្រូវធ្វើដំណើរជូនម្ដាយទៅប្រទេសថៃ ដើម្បីដកទុយោពីកន្លែងមុខរបួសមុនកាលកំណត់។ ប៉ុន្ដែលោកមិនបានបញ្ជាក់ថាហេតុអ្វីបានជាត្រូវយកទុយោ ឬត្រូវទៅជួបពេលមុនកាលកំណើតនោះទេ។

តាមពិត បញ្ញា សិទ្ធិ ទើបជូនម្ដាយមកស្រុកខ្មែរពីមន្ទីរពេទ្យមួយនៅប្រទេសថៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បើគិតមកដល់ពេលនេះ គឺមានរយៈពេល ១ខែ។ កាលណោះលោកប្រាប់ Sabay ថា ស្ថានភាពជំងឺម្ដាយរបស់លោកបានធូរច្រើនហើយ ប៉ុន្ដែត្រូវទៅជួបគ្រូពេទ្យវិញតាមការណាត់ ដោយយូរទៀតទើបត្រូវទៅពិនិត្យវិញ ហើយលោកក៏មានឱកាសច្រើន ដើម្បីប្រឡូកក្នុងអាជីពសម្ដែង។

ម្ដាយរបស់ បញ្ញា សិទ្ធិ មានជំងឺគ្រោះក្នុងតម្រងនោម និងជំងឺពោះវៀន។ អស់រយៈពេលជាច្រើនឆ្នាំហើយដែលតារារូបនេះ នាំម្ដាយទៅព្យាបាលនៅប្រទេសថៃ ហើយនៅអំឡុងពេលព្យាបាលនោះលោកក៏ឆ្លៀតធ្វើការជាអ្នកលក់នៅក្នុងហាងលក់សម្លៀកបំពាក់មួយ ដើម្បីបានលុយព្យាបាលជំងឺម្ដាយ។

ទើបថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ថ្ងៃវះកាត់ជំងឺម្ដាយរបស់លោក។ ក្រោយពីវះកាត់ គេឃើញលោកបាននាំម្ដាយមកស្រុកវិញទាំងដាក់ទុយោនៅមុខរបួសវះកាត់នៅឡើយ ហើយលោកក៏ចាប់ផ្ដើមប្រឡូកសិល្បៈតាមរយៈអាជីពសម្ដែងជាបន្ដបន្ទាប់៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី