ចិន​ ហាម​ឃាត់​នាំ​ចេញ​លោហៈធាតុ២យ៉ាង ធ្វើ​ឲ្យ​កើន​ជម្លោះ​ពាណិជ្ជកម្មជាមួយ​អាមេរិក​ថែម​ទៀត លើសង្វាក់​ផលិតកម្មបន្ទះឈីប

  • 2023-07-05 03:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​ប៉េកាំង​ បាន​ធ្វើឲ្យមានការប៉ះទង្គិច​​ថែម​ទៀត លើ​ផ្នែក​បច្ចេកវិទ្យា​របស់​អាមេរិក ​និង​ចិន​ ក្រោយបានសម្រេចិត្ត​ទប់​ស្កាត់​ការ​នាំ​ចេញ​សម្ភារៈ​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​បន្ទះ​ឈីប។

ក្រុមហ៊ុនមួយចំនួន​ក្នុង​ស្រុក ត្រូវ​ជាប់​គាំង​ក្នុង​ការសម្រេចចិត្តរបស់ប្រទេសចិន លើការរឹតបន្តឹងការនាំចេញលោហៈពីរយ៉ាង ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគ្រឿងអេឡិច​ត្រូនិក និងរថយន្តអគ្គិសនីកំពុងមាន​ការ​ប្រកួត​ប្រជែងគ្នា​ដើម្បីធានាការផ្គត់ផ្គង់។ កាល​ពី​ថ្ងៃ​អង្គារ៍ អ្នកផ្គត់ផ្គង់ឧស្សាហកម្មមួយចំនួន កំពុង​ព្រួយបារម្ភថា ការទប់ស្កាត់ការនាំចេញរបស់កម្រទាំង​ពីរ​នេះ អាចនឹងត្រូវ​អនុវត្តតាម។

លោហៈធាតុ​២​យ៉ាង ដែល​កំពុង​ស្ថិត​ក្នុង​ការ​ទប់ស្កាត់​ការនាំចេញ​របស់​ចិននោះ គឺផលិតផលហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូម ដែល​បានបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយអាចបង្កឱ្យមានការរំខានបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ក្រុមអ្នកវិភាគបានមើលឃើញទង្វើនេះ ដែលក្រសួងពាណិជ្ជកម្មចិនបាននិយាយថា គឺដើម្បីការពារសន្តិសុខជាតិ និង​ជាការឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុង​ការ​ទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន​ដូចគ្នា។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក និង​មុន​ពេល​ដែល​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​អាមេរិក Janet Yellen ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង។

លោក Paul Triolo អនុប្រធានជាន់ខ្ពស់សម្រាប់ប្រទេសចិននៅក្រុមហ៊ុនយុទ្ធសាស្រ្ត Albright Stonebridge បាននិយាយថា ការរឹតបន្តឹងនេះទំនងជាសំដៅទៅលើក្រុមហ៊ុននៅក្នុងឧស្សាហកម្ម semiconductor ឬ​បន្ទះឈីប និង​ការពារជាតិ ហើយវាអាចជួយប្រទេសចិនទទួលបានអំណាចចរចាបន្ថែមទៀត៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ទារិកា