ល្ហិចល្ហៀង​ថា Zidane អាច​នឹង​ត្រលប់​មក​ដឹក Real សាជាថ្មី

  • 2023-07-10 11:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា លោក Zinedine Zidane អាច​នឹង​ត្រលប់​មក​ដឹកនាំ​ក្លឹប Real Madrid សា​ជា​ថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail។

ដំណឹង​នេះ​បាន​លិច​ឮ​ក្រោយ​ពេល​ដែល​គ្រូ​បង្គោល​ Real Madrid នា​ពេល​បច្ចុប្បន្ន​នេះ​គឺ លោក Carlo Ancelotti នឹង​ចាកចេញ​ពី​ក្លឹប​រាជធានី​អេស្ប៉ាញ​មួយ​នេះ ដើម្បី​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី Zidane ក្លឹប​នេះ​ក៏​ពិចារណា​បេក្ខភាព​មួយ​ចំនួន​ដូច​ជា គ្រូ​បង្គោល​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen និង​អតីត​កីឡាករ Real Madrid លោក Xabi Alonso ក៏​ដូច​ជា​គ្រូ​ឈុត​យុវជន​របស់​ Real Madrid ចំនួន ២រូប​ទៀត។

សូម​រំលឹក​ផង​ដែរ​ថា Zidane ធ្លាប់​ដឹកនាំ Real Madrid ២ដង​គឺ ២០១៦ ដល់​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ និង​ឆ្នាំ២០២១។ លោក​បាន​ជួយ​ក្លឹប​ក្នុង​ការ​ឈ្នះ​ពាន UEFA Champions League ៣ដង និង​ពាន​លីគ​អេស្ប៉ាញ ២ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម