មកស្គាល់ រដ្ឋ-ដែនដី ដែល​សហរដ្ឋអាមេរិក បាន​ទិញនិង​វាយឈ្លានពាន​ប្រទេសដទៃ

  • 2023-07-13 03:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានរដ្ឋសរុបទាំងអស់ចំនួន ៥០រដ្ឋ។ ប៉ុន្តែនៅពេល​ដែល​បង្កើត​ប្រទេស​ដំបូង គឺមានតែ១៣រដ្ឋប៉ុណ្ណោះ​ដែល​ស្ថិតនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina and Georgia។ ក្រៅពីនោះជារដ្ឋ​ដែល​អាមេរិក​វាយ​ទន្ទា្រនបាន និង​ទិញពី​ប្រទេស​ដទៃ។ សូមមើលខាងក្រោម៖

  • ទឹកដីអាមេរិក កើនឡើង​ក្រោយសន្ធិសញ្ញាឆ្នាំ​១៧៨៣ រវាង​អាមេរិក និង​អង់គ្លេស ក្នុងនោះ​អាមេរិកទទួល​បានតំបន់ Great Lakes ដ៏ធំសម្បើមផងដែរ ពោលគឺ​ព្រំដែន​អាមេរិក​ពេលនោះ បានរំកិលកាន់តែធំ គិត​ចាប់ពីខាងជើង Florida និងចាប់ពីមហាមុទ្រអាត្លង់ទិក ទៅត្រឹមទន្លេ Mississippi។
  • កិច្ចព្រមព្រៀង​រវាង​អាមេរិក និងអង់គ្លេស ឆ្នាំ១៨១៨៖ អាមេរិក ទិញ​តំបន់ Red River Basin ហើយ​បច្ចុប្បន្ន​​តំបន់នេះក្លាយទៅជាផ្នែកមួយនៃរដ្ឋ North Dakota និងរដ្ឋ Minnesota។
  • អាមេរិក និងអង់គ្លេស ឯកភាពកាន់កាប់​ដែនដី Oregon រួមគ្នាក្នុងឆ្នាំ១៨៤៦។ តែ​ក្រោយមក​តំបន់នេះ​ត្រូវបែងចែកគ្នា​គ្រប់គ្រងត្រង់​ខ្សែស្របទី៤៩។
  • សន្ធិសញ្ញា Guadalupe Hidalgo ឆ្នាំ១៨៤៨៖ អាមេរិកទទួលបាន​ដែនដី Mexican ដោយ​ធ្វើសង្គ្រាមឈ្នះម៉ិកស៊ីកូ។ បច្ចុប្បន្នដែនដីនេះ ជាផ្នែក​នៃរដ្ឋ Arizona, California, New Mexico, Texas, Colorado, Nevada និង Utah។
  • អាមេរិក ទិញដែនដី Louisiana ពី​បារាំង ក្នុងឆ្នាំ១៨០៣ តម្លៃ ១៥លានដុល្លារ (ប្រហែលជិត ៣២៣លានដុល្លារក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្ន​ដែនដី​នេះជាផ្នែកនៃរដ្ឋ Arkansas, Missouri, Lowa, Minnesota, North Dakota, South Dakota, Nebraska, Oklahoma, Kansas, Montana, Wyoming, Colorado និង Louisiana។
  • ក្រោមសន្ធិសញ្ញា Adams-Onis អេស្ប៉ាញ បាន​សម្រេចលក់​រដ្ឋ Florida ឱ្យអាមេរិក ក្នុងឆ្នាំ១៨១៩ តម្លៃ ៥លានដុល្លារ (ប្រហែល ៩៥លានដុល្លារ ក្នុងឆ្នាំ​២០១៨) ព្រោះតែមិនចង់​ធ្វើសង្គ្រាម​ជាមួយអាមេរិក។
  • តិចសាស់ (Texas)៖ ដើមឡើយជាទឹកដីរបស់ម៉ិកស៊ីកូ ប៉ុន្តែត្រូវក្រុមបះបោរបំបែកខ្លួន ហើយប្រកាស​ជាសាធារណរដ្ឋតិចសាស់​ក្នុងឆ្នាំ ១៨៣៦។ ក្រោយមកសាធារណរដ្ឋនេះ សុំចូលជាផ្នែកមួយ​របស់​អាមេរិក។ ក្នុងឆ្នាំ១៨៤៤ ព្រឹទ្ធសភាអាមេរិក មិនហ៊ានទទួលយកទេ ព្រោះខ្លាចធ្វើឱ្យម៉ិកស៊ីកូខឹង។ ប៉ុន្តែនៅពេលដែលលោក James Polk ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ព្រមទាំងមានការគាំទ្រពីប្រជាជនផងនោះ អាមេរិក ក៏សម្រេចបញ្ចូលតិចសាស់​ជារដ្ឋរបស់ខ្លួននៅឆ្នាំ​១៨៤៥។
  • ទូតអាមេរិកឈ្មោះ James Gadsden បាន​ចុះសន្ធិសញ្ញា​ទិញ​តំបន់​មួយ ពី​ម៉ិកស៊ីកូ ក្នុងឆ្នាំ​១៨៥៣ ឬហៅថា (Gadsden Purchase 1853) តម្លៃ ១០លានដុល្លារ (ប្រហែល ២៣០លានដុល្លារ ក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នតំបន់នេះ ជាផ្នែកនៃរដ្ឋ Arizona និង New Mexico។
  • អាឡាស្កា (Alaska)៖ អាមេរិក ទិញ​ដែនដីនេះ (បច្ចុប្បន្នជារដ្ឋអាឡាស្កា) ពីរុស្ស៊ី ក្នុង​ឆ្នាំ១៨៦៧ តម្លៃ ៧,២លានដុល្លារ (ប្រហែល ១១៧លានដុល្លារ ក្នុងឆ្នាំ២០១៨)។
  • ហាវៃ (Hawaii)៖ ដើមឡើយកោះនេះ គ្រប់គ្រង​ដោយ​ម្ចាស់ក្សត្រីព្រះនាម Queen Liliukalani ប៉ុន្តែក្រុមបះបោរ​មួយ​ដែលគាំទ្រ​ដោយទាហានអាមេរិក ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ​១៨៩៣។ ក្នុងឆ្នាំ​១៨៩៤ ហាវៃ ត្រូវបានបង្កើតជាសាធារណរដ្ឋ ហើយរហូតមកដល់ឆ្នាំ១៨៩៨ វាបានក្លាយជាផ្នែកមួយរបស់​អាមេរិក៕
  • ប្រជុំកោះ Virgin៖ អាមេរិក ទិញកោះនេះពីដាណឺម៉ាក ក្នុងឆ្នាំ១៩១៧ តម្លៃ ២៥លានដុល្លារ (ប្រហែល ៤៩២លានដុល្លារ​ក្នុងឆ្នាំ២០១៨) ដើម្បី​សង់មូលដ្ឋានទ័ពជើងទឹកការពារព្រែកជីកប៉ាណាម៉ា និង​ទប់ស្កាត់​អាល្លឺម៉ង់ ពីការទន្ទ្រានយកកោះនេះ។

ប្រភព៖ arcgis

អត្ថបទ៖ សំភី