អ្នកឧកញ៉ា គិត ម៉េង ចែករំលែកគន្លឹះ ១៥ យ៉ាង អ្នកឧកញ៉ា ប្រើជាប្រចាំ ធ្វើជាឧបករណ៍កែខៃឆាកជីវិត
- 2023-07-14 03:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា គិត ម៉េង ចែករំលែកគន្លឹះ ១៥ យ៉ាង អ្នកឧកញ៉ា ប្រើជាប្រចាំ ធ្វើជាឧបករណ៍កែខៃឆាកជីវិត
ចន្លោះមិនឃើញ
ការដែលអាចនាំខ្លួនទៅឲ្យដល់គោលដៅ ឬទីដ៏ប្រសើរណាមួយថ្លៃជីវិត គឺមិនមែនកើតឡើងដោយឯកឯង ឬចៃដន្យ រវើរវាយនោះឡើយ ប៉ុន្តែវារមែងកើតឡើងពីការរៀបចំខ្លួន បង្កើតវិន័យឲ្យខ្លួនមួយច្បាស់លាស់ ហើយអនុវត្តតាមយ៉ាងប្រាកដប្រជា ហើយនោះជាចំណុចបែងចែករវាងអ្នកជោគជ័យ និងមិនទាន់ជោគជ័យ។
អ្នកឧកញ៉ា គិត ម៉េង ជាថ្នាក់ដឹកនាំកំពូលរបស់ Royal Group ដែលក្ដោបក្ដាប់ជំនួញធំៗជាច្រើន នៅថ្ងៃនេះ បានធ្វើការចែករំលែកគន្លឹះផ្ទាល់ខ្លួនចំនួន ១៥ ដែលអ្នកឧកញ៉ា ប្រើជាគ្រឿងដាស់តឿន ជាខ្សែបន្ទាត់កំណត់គោលដៅជីវិត រហូតទទួលបានសមិទ្ធផលគួរឲ្យស្ងប់ស្ងែងក្នុងនាមជាឧកញ៉ាលំដាប់កំពូលនៅកម្ពុជា។ អ្នកឧកញ៉ា ចែករំលែកគន្លឹះទាំងនេះ ឆ្លើយតបនឹងសំណួរពីប្រិយមិត្តជាច្រើន។
អ្នកឧកញ៉ា អធិប្បាយថា "ថ្មីៗនេះ ខ្ញុំបានទទួលសំណួរមួយចំនួនដែលសួរខ្ញុំ ថាតើយើងអាចរស់នៅបែបសាមញ្ញ ប៉ុន្តែពោរពេញដោយភាពវិជ្ជមានដោយរបៀបណា? ថ្ងៃនេះ ខ្ញុំសូមចែករំលែកគន្លឹះទាំង១៥ជាលើកដំបូងរបស់ខ្ញុំ សម្រាប់ធ្វើឱ្យជីវិតយើងកាន់តែប្រសើរ ដែលខ្ញុំបានអនុវត្តពេញមួយជីវិតរបស់ខ្ញុំ។
១. គប្បីជ្រើសរើសគុណភាពជាជាងបរិមាណ
២. ត្រូវរៀនពីមនុស្សវ័យក្មេងដែលមានជំនាញខុសៗគ្នា និងគោរពចាស់ទុំដែលមានបទពិសោធច្រើនជាងយើង
៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងវិន័យក្នុងជីវិត ដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ
៤. ត្រូវមានឆន្ទៈ ក្នុងការដែលរក្សាពាក្យសម្តី ពោលគឺ និយាយអី ធ្វើហ្នឹង
៥. រក្សាភាពសាមញ្ញាដោយមិនគិចពីអ្វីស្មុគស្មាញពេក
៦. កំណត់អាទិភាពជីវិត និងការងារឱ្យបានត្រឹមត្រូវ
៧. មើលថែខ្លួនឯងជាមុន
៨. កំណត់រយៈពេលមើលទូរសព្ទក្នុងកម្រិតទាប
៩. ចូលគេងពីព្រលប់ ក្រោកពីព្រលឹម
១០. និយាយអរគុណ និងពោលពាក្យសុំទោសឱ្យបានញឹកញាប់
១១. ត្រូវដឹងថាសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតក៏ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បាននោះដែរ
១២. កាត់បន្ថយការបរិភោគអាហារនៅខាងក្រៅ
១៣. បោះបង់ចោលអតីតកាលដែលមិនល្អ
១៤. កុំបារម្ភច្រើនអំពីអនាគតដែលមិនទាន់មកដល់
១៥. ជ្រើសរើសសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសជានិច្ច និងគ្រប់កាលៈទេសៈ