ចំណូល​ពន្ធដារ​របស់កម្ពុជា ព្យាករថា​នឹង​សម្រេចបាន ១០៥% នៅឆ្នាំនេះ

  • 2023-07-14 06:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រមូល​ចំណូល​ពន្ធដារ​ត្រូវបាន​ព្យាករថា ​នឹងសម្រេច​បាន​ក្នុងរង្វង់​ ១០៥% នៅឆ្នាំ​២០២៣។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៣។

​អគ្គនាយកដ្ឋាន​ពន្ធដារ​រំពឹងថា ការអនុវត្ត​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ឆ្នាំ​២០២៣ នឹងទទួលបាន​​ចំនួន ១៤ ៤៦៥,៣៩ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៧០លានដុល្លារ)។ ការ​រំពឹង​នេះ បន្ទាប់ពីរយៈពេល ៦ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ-អាករ ដែល​ប្រមូលបាន​ មាន​ចំនួន ៨៣៩៣,១៧ប៊ីលានរៀល (ប្រមាណ​ជា ២០៧២,៣៩លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការ​ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ​២០២៣។

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារបាន​កត់សម្គាល់​លើ​ចំណូល​តាមសកម្មភាព​សំខាន់ៗ​មួយចំនួន មានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ​២០២៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២២ ក្នុងនោះ កម្មន្តសាល​ភេសជ្ជៈ​ ឬផលិតភេសជ្ជៈ (ថយចុះ ១២,៨៩%), វិស័យអចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយ​ទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់​ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ​ក៏បានថយចុះប្រមាណ ២៦,៨៣%៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម