Apple គ្រោងតម្លើងថ្លៃទូរស័ព្ទ iPhone ស៊េរីថ្មី iPhone 15 Pro និង iPhone 15 Pro Max

  • 2023-07-25 03:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គ្រោងនឹងតម្លើងថ្លៃលើទូរស័ព្ទ iPhone ស៊េរីថ្មីដែលត្រៀមប្រកាសចេញនៅពេលខាងមុខនោះ គឺ iPhone 15 Pro និង iPhone 15 Pro Max។

ទូរស័ព្ទ iPhone 14 ទំនងក្លាយជាស៊េរីទូរស័ព្ទ iPhone ម៉ូដែល Pro ដែល Apple លក់នៅក្នុងតម្លៃក្រោម ១០០០ដុល្លារអាមេរិក។ តាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា Apple មានគម្រោងតម្លើងតម្លៃរបស់ទូរស័ព្ទ iPhone 15 Pro និង iPhone 15 Pro Max ដើម្បីបង្កើនចំណូលពីការលក់ផលិតផលរបស់ខ្លួន។ Apple ដាក់គោលដៅផលិត iPhone 15 ឱ្យបានចំនួន ៨៥លានគ្រឿងនៅក្នុងឆ្នាំ ២០២៣នេះ។

ជាការពិតណាស់ Apple នៅតែត្រូវការលក់ iPhones ដែលខ្លួនកំពុងផលិត ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែក្រុមហ៊ុនហាក់មានទំនុកចិត្តថា វានឹងមិនមានបញ្ហាអ្វីនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានស្នើក្នុងអំឡុង ខែកុម្ភៈថា ការតម្លើងតម្លៃ iPhone នឹងមិនរារាំងអតិថិជន Apple ពីការទិញទូរស័ព្ទ flagship របស់ក្រុមហ៊ុននោះទេ ដោយអះអាងថា "ខ្ញុំគិតថាអតិថិជនពិតជាមានឆន្ទៈក្នុងការថែមថវិកា ដើម្បីទទួលបាននូវអ្វីដែលល្អបំផុតដែលពួកគេចង់បាន នៅក្នុងប្រភេទទូរស័ព្ទនោះ"៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី