Mitsubishi Triton 2024 លក់នៅថៃតម្លៃចាប់ពី ២ម៉ឺនដុល្លារឡើងទៅ

  • 2023-07-27 02:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mitsubishi Triton 2024 ត្រូវបានបង្ហាញ​ចេញ​ជាផ្លូវ​ការហើយ​ដោយបានផ្លាស់ប្តូររូបរាងថ្មីជាលើក​ដំបូង​ក្នុង​រយៈពេល ៩ឆ្នាំ ដើម្បី​អាច​ចូលប្រកួត​ប្រជែង​ជាមួយគូប្រជែងធំៗ​ដូចជា Ford Ranger, Toyota Hilux និង Tacoma ជាដើម។

រថយន្ត​ភីកអាប់ធុនកណ្តាល​ជំនាន់ទី៦នេះ ត្រូវបាន​ឌីហ្សាញ​ថ្មី​ទាំងផ្នែកខាងក្រៅ និងខាងក្នុង រួម​ជាមួយ​នឹង​ការអភិវឌ្ឍគ្រោងឆ្អឹងថ្មី សាក់ស៊ី​ថ្មី ប្រព័ន្ធបូមថ្មី និង​ម៉ាស៊ីនថ្មី ក្រោម​ទស្សន «Power for Adventure Suspension» ដែល​ផ្តោតទៅលើ​ការបើកបរ​ដោយរលូន លើគ្រប់​ស្ថានភាពផ្លូវ។

រូបរាងរបស់​វា​ នៅតែរក្សាអត្តសញ្ញាណ​ការរចនាបែប Dynamic Shield ក្នុងនោះ​បំពាក់​អំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងមុខ​ជាប្រភេទ 3D ឯចង្កៀង​ក្រោយ​ធ្វើជារាងអក្សរ T។ វាក៏មាន​បន្ថែម Spoiler ខាងក្រោយ​ ដើម្បី​បើកបរ​ទប់លំនឹង​ខ្យល់​បាន​ល្អ ហើយ​ឈ្នាន់​សងខាង​ក៏ធំជាងមុនផងដែរ។ ទន្ទឹមនឹងនេះ គ្រែដឹករបស់វា​ក៏ធំជាងមុន និងខ្ពស់​ជាងមុន​ទៀតផង។

ចំណែក​ផ្នែក​កាប៊ីន ត្រូវបាន​ឌីហ្សាញ​ក្រោម concept Horizontal Axis ដែល​តុបតែងដោយ​ Material គុណភាពខ្ពស់។ វាមានកន្លែង​ដាក់កែវទឹកធំ២ និង​ប្រអប់​ផ្ទុកមួយ​ដែល​អាច​ដាក់​ដបទឹកដល់ទៅជាង ៤លីត្រ។ ក្រៅពីនេះ មាន​រន្ធសាកថ្មប្រភេទ USB-A និង USB-C និង​បន្ទះសាកថ្មឥតខ្សែផងដែរ។

Mitsubishi Triton 2024 មកជាមួយម៉ូដ​បើកបរ​ចំនួន៧ឯណោះ សម្រាប់បើកបរលើផ្លូវធម្មតា និង​ផ្លូវ off-road រួមមានដូចជា៖ Normal, Eco, Gravel, Snow, Mud, Sand និង Rock។

រថយន្ត​នេះ​ប្រើ​ម៉ាស៊ីនម៉ាស៊ូត​ Hyper Power ចំណុះ ២,៤លីត្រ ដោយ​មកជាមួយជម្រើស៣ គឺទី១. ផលិតបានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៣០ញូតុនម៉ែត្រ។ ទី២. ផលិតបានកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ញូតុនម៉ែត្រ និង​ទី៣ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ។

រថយន្ត​នេះ ត្រូវបានដាក់លក់​ក្នុងប្រទេសថៃមុនគេ ដោយមានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី