ប្រើ​ឡានអគ្គិសនីគឺ​ល្អ​ទាំងបរិស្ថាន និងសន្សំសំចៃ តែកំពុងគំរាម​ដល់​ថាមពល​របស់​អាមេរិក​ហើយ

  • 2023-07-28 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តថ្មីៗ​ជាងពាក់កណ្តាល​ដែល​លក់នៅ​សហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០២៣ ត្រូវបានរំពឹងថា ជាប្រភេទរថយន្តអគ្គិសនី ដែល​នោះ​ហើយ​វានឹងក្លាយ​ជាប្រភព​នៃការគំរាមកំហែងដល់ការខ្វះខាតថាមពលប្រើប្រាស់​ ក្នុងប្រទេស​មមហាអំណាចមួយនេះ។

យោងតាម​ការវិភាគ​របស់គម្រោងស្រាវជ្រាវ REPEAT នៃសាកលវិទ្យាល័យ Princeton បង្ហាញថា តម្រូវការ​អគ្គិសនី​ក្នុងស្រុក​របស់​អាមេរិក នៅឆ្នាំ​២០២២ ត្រូវបាន​រំពឹងថា នឹង​កើនឡើងដល់ ១៨% ត្រឹមឆ្នាំ​២០៣០ និង ៣៨% ត្រឹមឆ្នាំ​២០៣៥។ ការកើនឡើង​នេះ ដោយសារផ្នែកខ្លះ​បាន​ផ្លាស់ប្តូរ​ថាមពល​ពី​ឥន្ធនៈហ្វូស៊ីលទៅអគ្គិសនី វិស័យដឹកជញ្ជូន និង​រថយន្តធុនស្រាល សុទ្ធតែបាន​បង្វែរទៅការប្រើអគ្គិសនី។

លោក Rob Gramlich ប្រធាន​ក្រុមហ៊ុន Grid Strategies បាន​និយាយថា «យើង​នឹង​មាន​តម្រូវការថាមពលច្រើន នៅពេលដែល​យើង​មិនមាន​គ្រប់គ្រាន់ សម្រាប់​រយៈពេល ២៥ឆ្នាំឡើយ»។ លោក​ថា រថយន្តអគ្គិសនី បាន​ត្រឹមតែ​ជួយ​ដោះស្រាយការ​មិនបញ្ចេញ​ផ្សែងប៉ុណ្ណោះ តែ​ការផ្គត់ផ្គង់​ និងតម្រូវការ​ថាមពល​ គឺ​កើនឡើង​ធំ។

តម្រូវការថាមពល​ទាំងនោះហើយ ដែល​ត្រូវ​ឱ្យ​មាន​ការផ្លាស់ប្តូរខ្សែបណ្តាញ​មេដែល​មានវ៉ុលកាន់តែខ្ពស់ ដើម្បីអាចបញ្ជូន​ថាមល​អគ្គិសនីពីខ្យល់ និង​សូឡា ទៅ​មជ្ឈមណ្ឌល​ចែកចាយ ខ្សែ​ចែកចាយតូចៗ និង​ការ​បម្លែងថាមពល​សម្រាប់​ស្ថានីយសាក​អាគុយ​រថយន្ត​អគ្គិសនី​ជាដើម។

វាមិនមែន​ចំណាយតិចនោះទេ សម្រាប់​ការ​បង្កើនខ្សែបណ្តាញ​មេបែបនេះ។ ក្នុងការសិក្សា​មួយ​ដែល​ធ្វើឡើងដោយ California Public Utilities Commission និង​ក្រុមហ៊ុន Kevala បាន​ព្យាករថា គ្រាន់តែរដ្ឋ California មួយ នឹង​ត្រូវចំណាយ​ដល់ ៥០ពាន់លានដុល្លារឯណោះ​នៅត្រឹមឆ្នាំ​២០៣៥ ដើម្បីបំពេញ​តម្រូវការអគ្គិសនីខាងលើនេះ ជាពិសេស​គឺសម្រាប់​គាំទ្រ​ដល់​គោលដៅ​លក់រថយន្តអគ្គិសនី​របស់​រដ្ឋាភិបាល​អាមេរិក។

បើតាម​វិបសាយ​មួយ​ដែល​បង្ហាញពីការប្រើប្រាស់​អគ្គិសនី Verifythis រកឃើញថា បើ​ម្ចាស់​រថយន្ត Tesla Model 3 ដែល​បើកបរ​ជាមធ្យមប្រហែល ១ម៉ឺន ៤ពាន់ម៉ាយល៍ ក្នុងមួយឆ្នាំ នោះ​វានឹង​ប្រហាក់ប្រហែល​នឹង​ ១០ដង​ នៃការស៊ីភ្លើង​របស់ទូរទឹកកកមួយគ្រឿង។ ហើយ​ប្រសិន​បើ​រថយន្តអគ្គិសនី​កាន់តែធំទៀតនោះ ដូចជា Ford F-150 Lightning នោះ​វា​ក៏ត្រូវភ្លើង​ច្រើនជាងនេះផងដែរ៕

ប្រភព៖ CNBC

អត្ថបទ៖ សំភី