Nissan សម្រេច​ការលក់​រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក ជា​ប្រវត្តិសាស្រ្ត

  • 2023-07-31 03:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​នូវសមិទ្ធផល​ជាប្រវត្តិសាស្រ្ត​នៃការ​លក់​រថយន្ត​អគ្គិសនី​​នៅទូទាំងពិភពលោក​ ដែល​មានចំនួន​ដល់​ជាង ១លានគ្រឿងហើយ។

រថយន្ត​ដែល​ដើរតួនាទី​សំខាន់បំផុត​ក្នុងតួលេខនេះ គឺ​រថយន្ត​ Nissan LEAF ដែល​លក់បាន​ចំនួនជាង ៦៥ម៉ឺនគ្រឿង ដែល​មានទីផ្សារ​សំខាន់ៗ​នៅ​ថៃ ជប៉ុន អាមេរិក អឺរ៉ុប និង​តំបន់​នានា សរុប ៥០ប្រទេស។ ចំណែក​រថយន្ត Nissan Sakura ដែល​ជា​រថយន្ត​អគ្គិសនី​ទីមួយ​របស់ខ្លួន ក្នុងទីផ្សារ​ជប៉ុន ប្រមូលការ​លក់បាន​សរុប ៥ម៉ឺន​គ្រឿង និងក្រៅពីនោះ​ក៏មានការចូលរួមពីរថយន្ត Nissan Ariya ផងដែរ។

ការលក់​រថយន្តអគ្គិសនី​បានលើសពី ១លានគ្រឿងនេះ គឺ​ជាសក្ខីភាព​មួយ​ចំពោះ​ការប្តេជ្ញាចិត្តរបស់​ Nissan ក្នុងមហច្ឆតាឆ្នាំ​២០៣០ ដែល​គ្រោងបញ្ចេញ​រថយន្តអគ្គិសនី ១៩ម៉ូឌែល។

ក្រុមហ៊ុន Nissan គ្រោង​បង្ហាញ​រថយន្ត​អគ្គិសនីដែលដំណើរការដោយ​ អាគុយ Solid-State ត្រឹមឆ្នាំ ២០២៨ ដើម្បី​បំពេញ​តម្រូវការផ្សេងៗគ្នា​របស់អតិថិជន និងក្តោបទីផ្សារ​រថយន្តអគ្គិសនី​គ្រប់ប្រភេទ​នាពេលអនាគត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី