លីម តិចម៉េង ទម្លាយការឈឺចាប់ដែលមានគេបង្កាច់កេរ្ដិ៍ឈ្មោះលោក ប្រាប់ទៅ ថុល សុភិទិ ឲ្យជួយគិត
- អង្គារ, 1 សីហា 2023 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីម តិចម៉េង ទម្លាយការឈឺចាប់ដែលមានគេបង្កាច់កេរ្ដិ៍ឈ្មោះលោក ប្រាប់ទៅ ថុល សុភិទិ ឲ្យជួយគិត
ចន្លោះមិនឃើញ
ក្រោកទាំងព្រឹកព្រលឹម លីម តិចម៉េង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានទម្លាយថា រូបលោកទើបជួបមនុស្សនិយាយបង្កាច់កេរ្ដិ៍ ឬលួចចាក់លោកពីក្រោយខ្នងយ៉ាងដំណំ ដោយភាពច្រណែន។ ទំហំ នៃការឈឺចាប់នេះ ត្រូវបានលោកប្រាប់ទៅកាន់មិត្ដរួមអាជីពជាពិសេស គឺ ថុល សុភិទិ ដើម្បីជួយគិតពិចារណា។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តិចម៉េង និយាយថា ពេលខ្លះតូចចិត្តខ្លួនឯងដែលស្មោះត្រង់គោរព ឲ្យតម្លៃ មនុស្សគ្រប់រូប មិនថាល្អ ឬអាក្រក់តែងតែផ្តល់តម្លៃដោយទឹកចិត្ត ក្នុងនាមជាជាតិសាសតែ១ តែក៏ត្រូវគេបំភ្លៃការពិតយកមកនិយាយដោយគ្មានការពិចារណា មានបំណងធ្វើបាបដោយសារតែការច្រណែន។
ជុំវិញរឿងនេះ Sabay មិនទាន់អាចទាក់ទងលោក លីម តិចម៉េង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ ខណៈដែលលោកមិនបានបញ្ជាក់ថា អ្នកណាដែលជាអ្នកនិយាយបង្កាច់បង្ខូចរូបលោក ហើយនិយាយអំពីអ្វីនោះទេ។ ប៉ុន្ដែជុំវិញបញ្ហានេះ មិត្ដភក្ដិដ៏ស្និទ្ធស្នាលរបស់លោក គឺថុល សុភិទិ ដែលធ្លាប់ប្រឡងចម្រៀងរួមជំនាន់គ្នានោះ បានផ្ដល់គំនិតថ្មី។
ថុល សុភិទិ បានប្រាប់ឲ្យ តិចម៉េង ទ្រាំទទួលយកការនិយាយនានា ដោយរស់នៅក្នុងភាពជាមនុស្សលោកមិនអាចចៀសផុតពីការនិយាយពីអ្នកជុំវិញខ្លួនឡើយ។ លោកថា៖ "ទ្រាំទៅ ធ្វេីមិច មនុស្សជុំវិញខ្លួនយេីងមិនអាចមេីលដឹងថាអ្នកណាស្អប់ ឬអ្នកណាស្រលាញ់យេីងទេ បន្តធ្វេីតែរឿងល្អៗដែលយេីងធ្វេីរាល់ថ្ងៃហ្នឹងតទៅទៀត"៕