OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

  • 2023-08-06 13:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។

ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។

រីឯបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញម៉ូដជាមួយនឹងទូរស័ព្ទស៊េរីថ្មី OPPO Reno10 Series 5G យ៉ាងទាក់ទាញជាមួយនឹងសម្លេងហ៊ោគាំទ្រពេញសាលកម្មវិធីផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងនោះក៏ឃើញមានវត្តមានបវរកញ្ញាដែលជា Top3 ក្នុងកម្មវិធី Miss Pre-Teen ដើរម៉ូដយ៉ាងស្រស់ស្អាតផងដែរ។

ក្រុមហ៊ុន OPPO បានដាក់សម្ពោធនូវស្មាតហ្វូន 2 ម៉ូដែលគឺ OPPO Reno10 5G និង Reno10 Pro 5G ដែល កញ្ញា ងួន ភួងទេពសុនិច ជាតួនាទីជា Product Manager បានឡើងធ្វើបទបង្ហាញអំពីមុខងារ អត្ថប្រយោជន៍ សមត្ថភាព និងភាពឈ្លាសវៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះផងដែរ។

សម្រាប់ OPPO Reno10 5G បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Portrait ដ៏ពេញលេញជាមួយលែន Telephoto Portrait ទំហំ 32MP បំពាក់នូវសេនស័រ Flagship របស់ SONY IMX709 ដែលអាចថតរូប Portrait បានហើយអាច Zoom បានទៀតជាមួយបច្ចេកវិទ្យា 2X Optical Zoom និង Digital Zoom ដល់ទៅ 20X ។ OPPO Reno10 5G ក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC សាកពេញ 100% ប្រើពេលត្រឹមតែ 47នាទីតែប៉ុណ្ណោះ បន្ថែមពីសាកថ្មលឿនហើយទំហំថ្មក៏ធំដែររហូតដល់ 5000mAh។

មិនតែប៉ុណ្ណោះ បើនិយាយពី Spec អេក្រង់វិញគឺកាន់តែអេម ដោយបំពាក់មកនូវអេក្រង់កោង 3D កម្រិតកំពូលជាមួយ Refresh Rate 120Hz អូសដោយមិនទាក់ និងទើសចិត្តឡើយជាមួយអេក្រង់ធំដល់ទៅ 6.7Inch AMOLED។ បើក្រឡេកទៅមើលការឌីហ្សាញវិញប្រកបដោយភាពប្រណីត និងទាន់សម័យដោយផ្តល់នូវជម្រើស 2 ពណ៌គឺ Ice Blue និង Silvery Grey។

ចំណែក OPPO Reno10 Pro 5G នាំមកជូនជាមួយជម្រើស 2 ពណ៌គឺ Glossy Purple រចនាឡើងដោយកញ្ចក់ថ្លារលោង ជាមួយពណ៌ស្វាយបែប Premium និងមួយពណ៌ទៀតគឺ Silvery Grey ដែលរចនាបែប OPPO Glow ជាមួយនឹងអេក្រង់កោងបែប 3D ដូចទៅនឹង OPPO Reno10 5G ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Reno10 Pro 5G បានប្រើប្រាស់សេនស័រ SONY ទាំងអស់ដែលផ្តល់ឲ្យការថតរូបទាំងនៅលើកាមេរ៉ាមុខនិងក្រោយច្បាស់គ្រប់ពេលវេលាប្រៀបដូចប្រើកាមេរ៉ាអាជីព។

រីឯថាមពលថ្មទំហំ 4600mAh និងកម្លាំងសាកថ្មលឿនរហូតដល់ 80W SUPERVOOC សាកពេញ 100% ក្នុងពេលត្រឹមតែ 28នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ វាមានសមត្ថភាពប្រតិបត្តិការកាន់តែប្រសើរ ជាមួយនឹងឈីបគ្រប់គ្រងថាមពល SUPERVOOC S ផ្តាច់មុខនិងដំបូងនៅលើ OPPO ផងដែរ។ បើនិយាយពីកម្លាំងប្រតិបត្តិការវិញបំពាក់ជាមួយឈីប Qualcomm ® Snapdragon 778 5G ដ៏ល្បីល្បាញទទួលស្គាល់លើកម្លាំងប្រតិបត្តិការលើពិភពលោក។

ជាមួយនឹងតម្លៃកាន់តែពិសេស! កក់ទុកមុននូវសមាជិកថ្មីរបស់ OPPO Reno10 Series 5G ទាំងពីរម៉ូដែល Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023 មានការថែមជូនកាដូតម្លៃ $182 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល1ឆ្នាំ តម្លៃ$89, កាតាបដ៏ស្រស់ស្អាត តម្លៃ$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះចាំអីទៀត!

អត្ថបទថ្មី