រូបមានសំឡេង! ព្រោះតែពាក្យ "ធ្វើជ្រូកកុំខ្លាចទឹកក្តៅ" ទើប ណូម័រ ថែមប្លង់បោចសក់​ កាកា ស្ទើរជ្រុះពីក្បាល

  • 2023-08-23 04:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីការិនី ណូម័រ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងលើអាជីពសម្ដែង។ ថ្មីៗនេះគេឃើញ ណូម័រ បានចូលរួមសម្ដែងច្រើនជាមួយនាយសុបិន និងឌីជេ កាកា ធ្វើឲ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងលើការវិកា និងការតែងខ្លួនរបស់ពេលសម្ដែងម្ដងៗ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ណូរម័រ បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពសម្ដែងក្នុងរឿងអប់រំបែបកំប្លែងមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ភ្ជាប់ជាមួយរូបថតដ៏គួរឲ្យចាប់អារម្មណ៍ និងទប់សំណើចស្ទើរមិនបានទាំងនោះ នាងបាននិយាយថា៖ “ព្រោះតែពាក្យ ធ្វើជ្រូកកុំខ្លាចទឹកក្តៅ ទើបអូនថែមប្លង់បោចសក់ ដើម្បីឲ្យស៊ីនឹងចរឹកតួស្រីក្នុងសាច់រឿង”។

មិនថានៅក្នុងរឿងខ្លីនេះ ឬរឿងមុនៗទេ បើណូម័រ បានសម្ដែងប៉ះជាមួយនាយសុបិន និងកាកា ហើយគឺថា អ្នកទស្សនាកម្រទប់សំណើចបានណាស់ ព្រោះពួកគេភាគច្រើនបញ្ចេញកាយវិការ និងនិយាយកំប្លែងស្ងួត។ ក្រោយពីបង្ហោះនូវរូបភាព និងពាក្យទាំងនេះតាមបណ្ដាញសង្គម ក៏មានអ្នកគាំទ្រមួយចំនួន បានចូលខមិនបង្ហាញការពេញចិត្ដចំពោះការតុបតែងខ្លួន និងទេពកោសល្យ នៃការសម្ដែងរបស់ពួកគេដែរ៕

ជិន សុភ័ក្ដ្រ