ហ៊ុយ យ៉ាឡេង ទើបទទួលបានការគាំទ្រខ្លាំងលើស្នាដៃភាពយន្តបែបភ័យរន្ធត់ ឥឡូវចាប់ផ្ដើមធ្វើមួយទៀត
- 2023-08-23 09:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុយ យ៉ាឡេង ទើបទទួលបានការគាំទ្រខ្លាំងលើស្នាដៃភាពយន្តបែបភ័យរន្ធត់ ឥឡូវចាប់ផ្ដើមធ្វើមួយទៀត
ចន្លោះមិនឃើញ
ផលិតករដែលធ្លាប់តែត្អូញរឿងខាតបង់ប្រាក់ក្នុងអាជីពសម្ដែង និងផលិតកុនខ្មែរ ហ៊ុយ យ៉ាឡេង ហាក់មានទឹកមាត់លេបឡើងវិញ ក្រោយខ្សែភាពយន្ដរឿង ”ខ្មោចចូល”របស់លោក ត្រូវបានដាក់បញ្ចាំងនៅតាមរោងទទួលបានជោគជ័យខ្លាំង ពោលគឺមានមនុស្សទិញសំបុត្រចូលទស្សនាច្រើនៗក្នុងរយៈពេល ២សប្ដាហ៍ជាប់ៗគ្នា។ នេះបើតាមប្រភពច្បាស់ការដែលធ្លាប់ធ្វើការជាមួយលោក។
លោក ហ៊ុយ យ៉ាឡេង ធ្លាប់បញ្ចេញស្នាដៃជាច្រើនក្នុងវិស័យភាពយន្ដ ហើយរឿងដែលគេចាប់អារម្មណ៍ខ្លាំងមុនពេលលោកធ្លាក់ខ្លួន ឬដើរចេញពីវិស័យភាពយន្ដមួយរយៈខ្លីនោះ គឺមានដូចជា៖ រឿង”ខ្មោចដើមចេកជ្វា” និងរឿង “ដើម្បីកូន”ជាដើម។ ទោះជាយ៉ាងណា ក្រៅពីជោគជ័យលើស្នាដៃរឿង “ខ្មោចចូល”នេះ លោកនឹងផលិតរឿងអ្វីទៀតនោះទេ ដោយគ្រាន់តែលោកបង្ហើបថា រៀនហែលទឹក ដើម្បីឈានទៅចាប់ការងារថ្មីមួយទៀត។
លោក ហ៊ុយ យ៉ាឡេង បានបញ្ចេញរូបថតក្នុងទឹកមុខស្រស់បស់នៅកន្លែងហែលទឹក ជាមួយសារយ៉ាងខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះថា៖ “រៀនហែលទឹកដើម្បីការងារថ្មី…ការងារដែលលំបាកធ្វើ ហើយយើងអាចធ្វើបាន នោះពន្លឺជោគជ័យនឹងរត់មករកយើង”។
ថ្មីៗនេះ ក្រោយពីលោកសម្រេចចូលប្រឡូកក្នុងអាជីពសម្ដែង និងផលិតខ្សែភាពយន្ដឡើងវិញ ដោយមានការគាំទ្រពីផលិតកម្ម អិល ឌី គេក៏ឃើញស្នាដៃលេចធ្លោរមួយដំបូងគេក្នុងឆ្នាំ២០២៣ នេះ គឺរឿង “ខ្មោចចូល”។ តាមរយៈស្នាដៃនេះហើយ ដែលគេជឿថា បានជំរុញទឹកចិត្ដលោកឲ្យងាកមកខំផលិតកុនឡើងវិញ៕