ស្វាមីសុទ្ធតែបរទេស តែ ទឹម រដ្ឋា និងអេដា ជួបគ្នាបង្ហាញសម្រស់ និយាយដល់ការដាក់ឈ្មោះកូនៗ

  • 2023-08-28 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ទឹម រដ្ឋា និងតារាចម្រៀង អេដា ដែលបច្ចុប្បន្នបានក្លាយជាអ្នកម៉ាក់ដ៏ស្រស់ស្អាត និងឃ្លាតឆ្ងាយពីការងារសិល្បៈបន្ដិចទៅហើយនោះ បានជួបគ្នានិយាយលេង និងថតរូបអនុស្សាវរីយ៍ក្នុងពេលដែលខ្លួនមានកូនម្នាក់មួយៗនៅពេលនេះ។

អ្នកនាង ទឹម រដ្ឋា និយាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ថា ដ្បិតពួកគេមានស្វាមីសុទ្ធតែជាជនជាតិបរទេស ប៉ុន្ដែកូនៗវិញ គឺសុទ្ធតែដាក់ឈ្មោះខ្មែរយ៉ាងពីរោះៗ។ អ្នកនាងបន្ថែមថា “ទីបំផុត កូនអម្សរា និងកូន នេត្រា បានជួបគ្នាហើយ”។

អ្នកនាង ទឹម រដ្ឋា និង អេដា បានរៀបការ និងភ្ជាប់ពាក្យក្នុងឆ្នាំ២០២២ ដូចគ្នា។ ក្នុងនោះ ទឹម រដ្ឋា រៀបការជាមួយអ្នកជំនួញម្នាក់ឈ្មោះ Jovany Antonio រីឯតារាចម្រៀង អេដា វិញបានភ្ជាប់ចំណងស្នេហ៍ជាមួយលោក Allen ដែលគេស្គាល់ថាលោកក៏ជាអ្នកជំនួញជនជាតិអាមេរិកាំងម្នាក់ផងដែរ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

មិនបានបង្ហាញវត្ដមានស្វាមី ប៉ុន្ដែតាមរយៈរូបថតដែលអ្នកនាង ទឹម រដ្ឋា បង្ហោះលើបណ្ដាញសង្គម បង្ហាញថា ការជួបជុំគ្នា និងថតរូបនោះ គឺស្ថិតនៅក្នុងភោជនីយដ្ឋានមួយដែលមានពិធីជប់លៀង។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រ ចូលខមិនពេញចិត្ដការដាក់ឈ្មោះកូនៗ ហើយពោលពាក្យថា អ្នកម៉ាក់ទាំងពីរក៏នៅមានសម្រស់ស្រស់ស្អាតដូចគ្នា៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម