សាយ សៀរ៉ា ខុសមួយប្លង់នេះ សើចហៀរទឹកភ្នែកទាំងអ្នកថត ទាំងតួសម្ដែង
- 2023-08-29 06:42:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ សៀរ៉ា ខុសមួយប្លង់នេះ សើចហៀរទឹកភ្នែកទាំងអ្នកថត ទាំងតួសម្ដែង
ចន្លោះមិនឃើញ
ថ្មីៗនេះ គេសង្កេតឃើញតារាសម្ដែង សាយ សៀរ៉ា ទទួលបានតំណែងតួឯក និងតួអង្គប្រុសសំខាន់ៗក្នុងរឿងខ្សែភាពយន្ដខ្នាតធំ និងរឿងអប់រំខ្លី ហើយសម្ដែងសមណាស់ជាតួអង្គកម្សត់ជាមួយតួចាស់ៗ។ ជាក់ស្ដែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រូបលោកបានថតខ្សែភាពយន្ដមួយ ដោយមិនទាន់ចំណងជើង ប៉ុន្ដែលោកបានទម្លាយវីដេអូថតខុសបច្ចេកទេសដ៏អស់សំណើចមួយ។
នៅចំពោះអ្នកបច្ចេកទេសថត ព្រមទាំងតួអង្គជាមនុស្សចាស់ពីររូបផ្សេងទៀត សាយ សៀរ៉ា បានចូលខ្លួនសម្ដែងក្នុងឈុតកូនកត្ដញូ យកចិត្ដទុកដាក់លើសុខភាព និងការហូបចុករបស់ម្ដាយដែលមានវ័យជរា។ ពេលនោះ សៀរ៉ា បានចូលមកអង្គុយលើគ្រែហើយបើកមើលចានម្ដាយឃើញពងទា ក៏ស្រាប់តែភ្លាត់មាត់និយាយខុសថា៖ “ម្ហូបរបស់ម៉ែមានតែពងធា(ពងទា)ទេ?”។ ភ្លាមនោះ ក៏ផ្ទុះសំណើចទឹលតែម្ដង។
សូមទស្សនាវីដេអូថតខុស ដែលលោក សាយ សៀរ៉ា បានទម្លាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដូចតទៅ៖