ចាប់ផ្ដើមខែថ្មី តម្លៃប្រេងសាំងថយចុះហើយ ខណៈប្រេងម៉ាស៊ូត គឺកើនឡើង

  • 2023-09-01 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តម្លៃប្រេងសាំង បានថយចុះមកវិញ ខណៈប្រេងម៉ាស៊ូត គឺកើនឡើង សម្រាប់ក្នុងការលក់ រយៈពេល ១០ថ្ងៃខាងមុខនេះ ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ ចំនួន៤ពាន់៦០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះ មកវិញចំនួន៥០រៀល បើ ប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ។ ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់ ៧៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះកើនឡើង៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី