និមិ្មតដ៏ចម្លែក! សឿ សុធារ៉ា ឃើញព្រលឹងម្ដាយ សាវិន ហ្វីលីប ក្រោយធ្លាប់ក្រាបសំពះដល់បាតជើងគាត់

  • 2023-09-04 08:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវដ៏ចម្លែក និងមិនគួរឲ្យជឿចំពោះតារាសម្ដែង សឿ សុធារ៉ា នេះ ត្រូវបានលោក សាវិន ហ្វីលីប ដែលត្រូវជាកូនប្រុសបង្កើតរបស់អ្នកស្រី នៅ សាវិន ទម្លាយចេញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ លោករំលឹកថា គ្រាន់តែម្ដាយលោកផុតដង្ហើមភ្លាម បានទៅនិម្មិតឲ្យ សុធារ៉ា ឃើញនៅចុងគ្រែនាងគេងភ្លាមៗ។

តារាសម្ដែងជើងចាស់ សាវិន ហ្វីលីប និយាយថា សឿ សុធារ៉ា ធ្លាប់មកក្រាបសំពះដល់បាតជើងម្ដាយរបស់លោក ជាការដឹងគុណដល់អំពើល្អដែលលោកធ្លាប់ជួយគាត់កន្លងមក។ ដូច្នេះហើយទើប សុធារ៉ាខំងើបមកបុណ្យ ៧ថ្ងៃម្ដាយរបស់លោកទាំងដែលខ្លួននៅឈឺមុខរបួសបែកក្បាល ដោយសារដើរដួលនៅទ្បើយ។

ម្ដាយរបស់លោក សាវិន ហ្វីលីប បានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយគិតមកដល់ពេលនេះលោកបានបុណ្យសព និងទើបធ្វើបុណ្យខួបគម្រប់ ៧ថ្ងៃរួចរាល់។ ទន្ទឹមគ្នានេះ លោកក៏ឆ្លៀតរំលឹករឿងរ៉ាវខ្លះដែលតារា និងមិត្ដរួមអាជីពបានជួយខ្នះខ្នែងជាកម្លាំង និងចូលបច្ច័យក្នុងពិធី បុណ្យម្ដាយរបស់លោក ហើយក៏ធ្លាយដល់រឿងតារាសម្ដែងស្រី សឿ សុធារ៉ា ធ្លាប់ក្រាបសំពះបាតជើងម្ដាយលោក និងកើតជានិម្មិតដ៏ចម្លែកបែបនេះចំពោះនាង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី