ឈីបដែលបំពាក់លើកំពូលស្មាតហ្វូន Huawei ស៊េរីថ្មី បង្ហាញពីសករាជឈីបរបស់ចិន
- 2023-09-05 09:25:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីបដែលបំពាក់លើកំពូលស្មាតហ្វូន Huawei ស៊េរីថ្មី បង្ហាញពីសករាជឈីបរបស់ចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចកវិទ្យាយក្ស២របស់ចិនគឺក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុនឈីប SMIC បានសម្រេចនូវការផលិតបន្ទះឈីបដ៏ខ្លាំង 7-nanometer ដែលបានបំពាក់លើស្មាតហ្វូនស៊េរីថ្មី Huawei Mate 60 Pro។
កំពូលស្មាតហ្វូននេះ ត្រូវបានចេញលក់កាលពីសប្តាហ៍មុន ដោយវាបំពាក់ឈីប Kirin 9000s ដែលផលិតផ្ទាល់នៅក្នុងប្រទេសចិន ដោយក្រុមហ៊ុន SMIC។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនូវសមត្ថភាពរបស់ឈីបនេះ គឺអាចឱ្យស្មាតហ្វូន ខលតាមប្រព័ន្ធផ្កាយរណប ឬសេនស័រហៅថា BDS Satellite Calling and Message។
ឈីបនេះ គឺជាបច្ចេកវិទ្យា 7nm ជំនាន់ក្រោយបំផុតរបស់ SMIC ហើយបានបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាលចិន កំពុងត្រួសត្រាយផ្លូវ ដើម្បីបង្កើតប្រព័ន្ធអេកូឈីបក្នុងស្រុក។
សូមជម្រាបថា ចិនបានចាប់ផ្តើមដំណើរការមូលនិធិវិនិយោគមួយដើម្បីបង្កើនទឹកប្រាក់ឱ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍក្នុងឧស្សាហកម្មឈីប៕ មូលនិធិនេះ គឺមានទំហំទឹកប្រាក់ច្រើនបំផុត សម្រាប់បច្ចេកវិទ្យាឈីបរបស់ចិន បន្ទាប់ពីទទួលរងទណ្ឌកម្មឈីបពីសហរដ្ឋអាមេរិក នាពេលកន្លងមក៕