ឆឹម សក្កដា ឆ្លៀតលេងសើចជាមួយ ពេជ្រ សុភា ក្រោយបង្ហោះរូបថតពេលបំពេញការងារក្នុងវគ្គដ៏អស្ចារ្យ

  • 2023-09-11 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនងស្នេហាវ័យជ្រេរបស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅតែជាមន្ទិលរបស់មហាជន ដោយសារតែម្ដងអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម ហើយម្ដងចែកផ្លូវគ្នា។ ប៉ុន្ដែចំណុចខ្លះមហាជន ជាពិសេសអ្នកគាំទ្រ តាមពិតទៅIdol ទាំងពីរនៅស្រឡាញ់គ្នាដូចដើម តែចង់បាំងភ្នែកសាធារណៈជន។

ជាក់ស្ដែងលោក ឆឹម សក្កដា បាននិយាយតាមបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ “យប់នេះបងvote ឲ្យអូន…អូហ៍! ច្រឡំមាត់ ចាំគ្នាvote ឲ្យពួកម៉ាក”។ និយាយបែប ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹកយ៉ាងស្រស់ស្អាតរបស់ ពេជ្រ សោភា ដែលត្រូវជាអតីតគូដណ្ដឹង ហើយបច្ចុប្បន្នត្រូវអ្នកទាំងពីប្រកាសថាលែងជាគូដណ្ដឹងហើយ គឺនៅត្រឹមតែជាពួកម៉ាកប៉ុណ្ណោះ។

គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ គេមិនទាន់ឃើញ ពេជ្រ សោភា ដែលជាគណៈកម្មការ និងជាគ្រូបង្វឹកបេក្ខជនចម្រៀងដ៏លេចធ្លោមួយរូប ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ផលិតកម្មហង្សមាស ឆ្លើយតបអ្វីកាន់ ឆឹម សក្កដា នៅឡើយទេ។ ប៉ុន្ដែអ្នកស្និទ្ធជាមួយ ពេជ្រ សោភា ឆ្លើយតបយ៉ាងខ្លីថា៖ “អីចឹងបានvote ខ្លះ ចូលក្នុងបេះដូងឡើងពេញ”។

សកម្មភាពក្រៅឆាករបស់លោក ឆឹម សក្កដា និងពេជ្រ សោភា ត្រូវបានអ្នកគាំទ្រតាមដានជាងនៅលើឆាកប្រគំតន្ដ្រី ឬវេទិកាប្រឡងចម្រៀងទៀត ក្រោយពីអ្នកទាំងពីរប្រកាសបែកគ្នា ហើយនៅតែមានទំនាក់ទំនងល្អនឹងគ្នាបែបនេះ។ ដោយស្ថិតនៅជាបន្ទិលបែបនេះហើយ ទើបអ្នកគាំទ្រចង់ដឹង និងសួរជីកឬសគល់ពេលភាគីណាមួយនិយាយអ្វីមួយក្នុងន័យស្នេហា ជាពិសេសនិយាយចំពោះ ពេជ្រ សោភា ឬឆឹម សក្កដា៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី