រូបភាព​ដ៏កម្របំផុត ១៥សន្លឹក ពី​ហេតុការណ៍​យន្តហោះបុកអគារ​ពាណិជ្ជកម្មអាមេរិក ១១កញ្ញា

  • 2023-09-11 03:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ឬ​ហៅ​ថា​ហេតុការណ៍ ៩/១១ ក្រុម​ភេរវជន​អាល់កៃដា បាន​បញ្ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ធំ​ពីរ​របស់​សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​ជិត ៣​ពាន់​នាក់​បាត់​បង់​ជីវិត។

គួររំលឹក​ក្នុងព្រឹត្តិការណ៍នោះថា ក្រុម​សកម្ម​ប្រយុទ្ធ ១៩​នាក់ របស់​ក្រុម​អាល់កៃដា បាន​ប្រើ​យន្តហោះ​ចំនួន ៤​គ្រឿង ដោយ​មាន​ភ្ជាប់​ជាមួយ​គ្រាប់បែក​អត្តឃាត បើក​មក​វាយ​ប្រហារ​ដល់​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ក្នុង​នោះ យន្តហោះ ២​គ្រឿង បាន​បើក​ទៅ​បុក​អគារ​ភ្លោះ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ញូយ៉ក។ យន្តហោះ​ទី​បី បាន​បើក​ទៅ​បុក​នៅ​ខាងក្រៅ​មន្ទីរ​បញ្ចកោណ​អាមេរិក នៅ​ក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី ចំណែក​យន្តហោះ​ទី​៤ បាន​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង នៅ​ក្នុង​រដ្ឋ Pennsylvania។ 

រូបភាព និង​ខ្សែ​វីដេអូ​ជា​ច្រើន ត្រូវ​បាន​បញ្ចេញ បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ និង​តក់ស្លុត​ស្តែងៗ​តែម្ដង។ ប៉ុន្តែ ទិដ្ឋភាព​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​បង្ហាញ​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រូបភាព​កម្រ ដែល​មនុស្ស​ភាគច្រើន មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ចំនួន ១៥ សន្លឹក ដែល​ជា​ទិដ្ឋភាព​កម្រ នៃ​ហេតុការណ៍​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម ៩/១១៖

អត្ថបទ៖ សំភី

អត្ថបទថ្មី