ស្អែកនេះហ្គេម JX ចេញនគរថ្មី បញ្ចូល JPoint ថែមរហូតដល់ ២០%

  • 2023-09-11 04:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្មនិស្ស័យស្នេហ៍ដាវទេពនឹងធ្វើការបើកនគរថ្មីដែលមានឈ្មោះថា “Immotal” ហើយដើម្បីអបអរក្នុងការបើកនគរថ្មីនេះ សេវាកម្មនិស្ស័យសេ្នហ៍ដាវទេព បានរៀបចំព្រឹត្តិការណ៍ជាច្រើនសម្រាប់អ្នកកម្សាន្ត រួមទាំងមានការផ្ដល់ជូនពិសេសនៅពេលបញ្ចូល JPoint ថែមទៀតផង។

ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នេះ អ្នកលេងនឹងទទួលបានការបន្ថែម ២០% នៃ JPoint សម្រាប់ការទិញកញ្ចប់ JX Bundle ជាលើកដំបូង ហើយនឹងបន្ថែម ១០% ទៅលើរាល់កញ្ចប់ JPoint សម្រាប់ការទិញបន្តបន្ទាប់ទៀត ដោយការផ្ដល់ជូននេះសម្រាប់តែនគរ Immortal ប៉ុណ្ណោះ។

ដោយឡែក សម្រាប់នគរថ្មីនេះ ក៏នឹងមានព្រឹត្តិការណមួយចំនួន រួមមាន ៖ ដំណើរផ្សងព្រេងនៅនគរ Immortal, ព្រឹត្តិការណ៏អ្នកក្លាហានទាំង១០០០, ព្រឹត្តិការណ៍អ្នកក្លាហានប្តូរយកកាដូពិសេស និង ព្រឹត្តិការណ៍ចម្បាំងមេទន្សាយស ផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ និងការផ្ដល់ជូនពិសេស អាចចូលទៅកាន់វិបសាយ JX Sabay

អត្ថបទពេញនិយម