មិនទាន់រកចម្លើយពិតពីសាមីខ្លួន! ប៊ុត សីហា សម្រក់ទឹកភ្នែក ខណៈសមត្ថកិច្ច ថាពិតជាបានឃាត់ខ្លួនលោក

  • 2023-09-13 02:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជយលាភីលេខ១ របស់កម្មវិធី”The Voice Cambodia” រដូវកាលទី១ លោក ប៊ុត សីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀនចំនួន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បើតាមសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ហើយត្រូវបានគេយកទៅចុះផ្សាយបន្ដឡើងព្រោងព្រាត ឲ្យដឹងថា លោក ប៊ុត សីហា និងបក្ខពួកនេះ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០៤ និង១០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានបញ្ជាក់ចំឈ្មោះថា ជនសង្ស័យទី១ ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី។ និងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋខេត្ដកំពង់ស្ពឺ។

ទន្ទឹមនឹងការស្ដីបន្ទោសខ្លាំងលើ ប៊ុត សីហា ជុំវិញករណីគ្រឿងញៀននេះ គេឃើញនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់បានចែករំលែកដំណឹងនេះ ហើយថែមទាំងដាក់រូបទឹកភ្នែកទៀតផង។ តាមរយៈសារ និងការចែករំលែកនេះ ក៏មានអ្នកគាំទ្រលោកមួយចំនួននៅមិនទាន់ជឿថាវាជារឿងពិត ១០០%។ ប៉ុន្ដែតាមរយៈទំព័រហ្វេសប៊ុកព័ត៌មានផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ច្បាស់ទៅកាន់អ្នកចូលអាន និងសាកសួរព័ត៌មាននេះបន្ថែមហើយថា ការឃាត់ខ្លួន ប៊ុត សីហា គឺជាការពិត៕

ជិន សុភ័ក្ដ្រ