Elon Musk ថា តៃវ៉ាន់​ជាផ្នែកមួយ​របស់ចិន តែមានអី ត្រូវតៃវ៉ាន់ចំអកដាក់វិញឡើង​ស្ពឹកមុខ

  • 2023-09-18 04:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីពិភពលោក Elon Musk បាន​រងនូវប្រតិកម្មយ៉ាងខ្លាំងពីតៃវ៉ាន់ បន្ទាប់​ពីលោក​បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​អាជីវកម្មមួយពាក់ព័ន្ធ​នឹងគោលនយោបាយចិនតែមួយ ពោលគឺ​លោកបានចាត់ទុក​តៃវ៉ាន់​គ្រាន់តែ​ជាផ្នែកមួយ​របស់​ចិនតែប៉ុណ្ណោះ ដោយលោកបាន​ប្រៀបធៀបតៃវ៉ាន់ ដូចនឹង កោះហាវៃ ដែលជារដ្ឋមួយ​របស់​សហរដ្ឋអាមេរិក។

ក្រោយ​ការលើកឡើង​នេះ ក្រសួងការបរទេសតៃវ៉ាន់ បាន​រិះគន់យ៉ាងខ្លាំងចំពោះ​លោក Elon Musk ដោយលើកឡើងថា តៃវ៉ាន់​មិនមែន​ជាផ្នែកមួយ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន និង​មិនមែន​ជាទឹកដីសម្រាប់លក់ដូរឡើយ។

លោក​ Joseph Wu រដ្ឋមន្រ្តីការបរទេស​តៃវ៉ាន់ ក៏បាន​ចំអក​ដាក់លោក Elon Musk វិញ​ផងដែរ ជុំវិញ​រឿង​បណ្តាញ​សង្គម X (ពីមុន Twitter) ដែលត្រូវបាន​ហាមឃាត់​នៅប្រទេសចិន។

លោកសរសេរលើ​បណ្តាញសង្គមនេះថា៖ «សង្ឃឹមថា Elon Musk ក៏អាចស្នើ​​ទៅបក្សកុម្មុយនីស្ត​ចិន ក្នុងការបើកដំណើរការកម្មវិធីបណ្តាញសង្គម X ឱ្យ​ប្រជាជនខ្លួនប្រើប្រាស់។ ប្រហែលជាលោក Elon Musk យល់ថា ការហាមឃាត់ X នេះ គឺ​ជាគោលនយោបាយ​ដ៏ល្អមួយ​ ដូចជាការបិទផ្កាយរណប Starlink ដែល​ឈប់ផ្តល់ឱ្យអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីដែរហើយមើលទៅ»៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី