ផ្អើលអស់តារាល្បីៗ ប្រចាំហង្សមាស ក្នុងថ្ងៃឡើងផ្ទះ និងសម្ពោធហាងថ្មី ឱក សុគន្ធកញ្ញា បានចូលមើលគ្រប់កន្លោះគ្លៀត

  • 2023-09-21 03:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា និងស្វាមី អ៊ឹង សុខលី ដែលត្រូវជាប្អូនថ្លៃ និងប្អូនបង្កើតរបស់ថៅកែហង្សមាស បានធ្វើពិធីឡើងគេហដ្ឋាន និងបើកហាងលក់កាបូបថ្មីដ៏ប្រណីតមួយ ស្ថិតនៅម្ដុំផ្សារទំនើបជីបម៉ុង 271 រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពិធីនោះ គេឃើញវត្ដមានតារាចម្រៀងល្បីៗជាច្រើនដួង ហើយពួកគេមានឱកាសបានចូលមើលគ្រប់បន្ទប់ នៃផ្ទះថ្មីរបស់ ឱក សុគន្ធកញ្ញា រាប់តាំងពីបន្ទប់ស្លៀកពាក់ និងតុបតែងខ្លួនរបស់នាងទៀតផង។ តាមរយៈវីដេអូខ្លីមួយរបស់ពិធីករ សុខ រ៉ាស៊ី ដែលបានផ្ដិតចេញពីគេហដ្ឋាននោះ ឲ្យដឹងថា ផ្ទះវីឡានេះ ឱក សុគន្ធកញ្ញា បានទទួលសោរចូលនៅតាំងពី ៣ឆ្នាំមុន តែត្រូវការពេល ដើម្បីដេគ័របន្ថែមក្នុង១ជាន់ ប្រើពេល១ឆ្នាំ ទើបហើយនៅពេលនេះ។

សូមទស្សនាវីដេអូទាំងស្រុង នៃពិធីជួបជុំចេញពីគេហដ្ឋាន និងហាងលក់កាបូបថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានថតដោយលោក សុខ រ៉ាស៊ី ដូចតទៅ៖

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី