ឡុង ម៉ានីន ថើបលា ថុល សុភិទិ រយៈពេលខ្លី ដើម្បីបំពេញការងារចាំបាច់ពីរនៅប្រទេសថៃ
- 2023-09-22 07:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង ម៉ានីន ថើបលា ថុល សុភិទិ រយៈពេលខ្លី ដើម្បីបំពេញការងារចាំបាច់ពីរនៅប្រទេសថៃ
ចន្លោះមិនឃើញ
អ្នកមេម៉ាយកូន១ ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ កាន់តែបង្កើតភាពផ្អែមល្ហែមដាក់គ្នា បន្ទាប់ពីមានរឿងរកាំរកូសនឹងគ្នាកាលពីប៉ុន្មានសប្ដាហ៍មុន។ ឥឡូវនេះ គ្រាន់តែឃ្លាតទៅណាមួយរយៈខ្លីសោះ ក៏ត្រូវផ្ដាំផ្ញើគ្នា មិនចង់ឃ្លាតឆ្ងាយពីគ្នាឡើយ។ ប៉ុន្ដែមានភារកិច្ចជាប់ខ្លួន ឡុង ម៉ានីន បានលាសង្សារទៅបំពេញការងារនៅប្រទេសថៃនៅថ្ងៃនេះ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ឡុង ម៉ានីន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា រូបនាងត្រូវបំពេញភារកិច្ចពីរក្នុងដំណើរបេសកកម្មតែមួយនេះ គឺទី១ត្រូវចូលវាំងប្រទេសថៃទទួលគ្រឿងឥស្សរយស និងទី២ ត្រូវចូលរួមកម្មវិធីដើរម៉ូត បង្ហាញគ្រឿងពេជ្រ។
ភ្ជាប់ជាមួយសារដែលបានបង្ហោះនៅថ្ងៃនេះ ឡុង ម៉ានីន និយាយថា ស្ដាយណាស់ដែល ថុល សុភិទិ អត់បានទៅមើលនាងក្នុងដំណើរបំពេញភារកិច្ចដ៏កម្រទាំងពីរនេះ នៅលើទឹកដីថៃ។ ប៉ុន្ដែមុនចេញដំណើរ គេឃើញឡុង ម៉ានីន និងថុល សុភិទិ បានថើបលាគ្នា យ៉ាងមានក្ដីសុខ រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនលួចច្រណែននឹងគូស្នេហ៍នេះទៀតផង៕