ចេញហើយម៉ូតូអាគុប ២០២៤ ប្រើប៊ិចសាំង ចាក់១លីត្រ ជិះបាន៧១គ.ម

  • 2023-09-26 02:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បាន​បញ្ចេញ​ម៉ូតូអាគុបស៊េរីថ្មី ឬ Honda Super Cub 2024 ដែល​មាន​ជម្រើស​ពណ៌ថ្មីចំនួន២បន្ថែមទៀត គឺពណ៌ត្រួយចេក និងពណ៌ផ្ទៃមេឃ បន្ទាប់ពីពណ៌ខ្មៅ និង​ក្រហម។

រូបរាង​របស់​ម៉ូតូនេះ​នៅតែ​រក្សា​ការឌីហ្សាញ​បែបក្លាស៊ីក​ដែលជា​អត្តសញ្ញាណ​របស់វា តែមកជាមួយឡូហ្គូថ្មី ខណៈ​ចង្កៀង LED និងភ្លើងស៊ីញ៉ូ ធ្វើជារាងមូល។ កុងទ័រ​ជាប្រភេទឌីជីថល LCD ដែល​បង្ហាញ​ពី​លេខ​ល្បឿន ម៉ោង កម្រិតសាំង និងមាន​សញ្ញា Check ទៀតផង។ ក្រៅពីនេះ វា​មានទម្ងន់ស្រាល ប្រើធន់ និងងាយស្រួលបើក​គ្រប់ស្ថានភាព។

ម៉ូតូ Honda Super Cub 2024 ប្រើម៉ាស៊ីន Honda Smart Engine ចំណុះ ១១០cc ប្រើប្រព័ន្ធប៊ិចសាំង PGM-FII ដែល​សន្សំសំចៃសាំងបានយ៉ាងច្រើន ចាក់តែ១លីត្រ អាចជិះបានដល់ចម្ងាយ ៧១,៤គីឡូម៉ែត្រ។

Honda បាន​ដាក់លក់ម៉ូតូអាគុបស៊េរីថ្មីនេះ នៅទូទាំង​ប្រទេសថៃហើយ ក្នុងតម្លៃ ៤៨៤០០បាត ឬប្រហែលជាង ១៣០០ដុល្លារអាមេរិក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី