Nissan ចេញឡានស៊េរីថ្មី២០២៤ តម្លៃធូរជាងគេបំផុតនៅអាមេរិក ត្រឹមតែ ១ម៉ឺន ៦ពាន់ដុល្លារ

  • 2023-09-27 06:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបញ្ចេញរថយន្តស៊ីដេនស៊េរីថ្មីមួយដែលមានតម្លៃធូរថ្លៃជាងគេបំផុតនៅសហរដ្ឋអាមេរិក គឺ Nissan Versa 2024 តម្លៃចាប់ពី ១៦ ១៣០ដុល្លារ។ តម្លៃរថយន្តនេះ គឺទាបជាងរថយន្ត Mitsubishi Mirage 2024 ដែលមានតម្លៃចាប់ពី ១៦ ៦៩៥ដុល្លារទៅទៀត។

រថយន្តនេះ មានជម្រើស option ចំនួន៣ គឺ Versa S (លេខដៃ និងលេខអូតូ CVT), Versa SV និង Versa SR ដែលមានតម្លៃខុសៗគ្នា។

-Versa S: បំពាក់ចង្កៀង Halogen និងយ៉ាន់កង់ដែកថែបទំហំ ១៥អ៊ីញ។ ផ្នែកខាងក្នុងបំពាក់អេក្រង់ថាច់ស្រ្គីន ៧អ៊ីញ និង speaker ៤គ្រាប់ ហើយក្រៅពីនេះ អតិថិជនក៏អាចកម្មង់បន្ថែមនូវប្រព័ន្ធជំនួយបើកបរមួយចំនួនទៀតផងដែរ។

-Versa SV: បំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ និងប្រើស្មាតឃី ដែលចុចប៊ុតុងដើម្បីបញ្ឆេះរថយន្ត។ ចំណែកកុងទ័រឌីជីថលទំហំ ៧អ៊ីញ ពញរមទាំងមានបន្ទះសាកថ្មឥតខ្សែ។ ក្រៅពីនេះ វាបំពាក់មកស្រាប់នូវមុខងារ Blind Spot និង Rear Cross Traffic Alert។

-Versa SR: បំពាក់ចង្កៀង LED, ប៉ាណាក្រូមេពណ៌ខ្មៅ និងយ៉ាន់កង់ alloy ទំហំ ១៧អ៊ីញ។ វាបន្ថែមនូវ Spoiler ខាងក្រោយផងដែរ។ ផ្នែកកាប៊ីន គឺបំពាក់អេក្រង់ថាច់ស្គ្រីន ៨អ៊ីញ, speaker ៦គ្រាប់, កម្តៅពូកខាងមុខ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងមុខងារ adaptive cruise control។

សូមបញ្ជាក់ថា រថយន្ត Nissan Versa 2024 ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ១២២សេះ និងកម្លាំងរមួល ១៥៤ញូតុនម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម