នៅ ស៊ីនឿន ត្រៀមប្រកាសខ្លួនជាឪពុកគេ ជាមួយពិធីជួបជុំញាតិមិត្ដដ៏អស្ចារ្យ នៅដើមខែក្រោយនេះ
- 2023-09-29 03:17:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ ស៊ីនឿន ត្រៀមប្រកាសខ្លួនជាឪពុកគេ ជាមួយពិធីជួបជុំញាតិមិត្ដដ៏អស្ចារ្យ នៅដើមខែក្រោយនេះ
ចន្លោះមិនឃើញ
តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស នៅ ស៊ីនឿន ត្រៀមខ្លួនទទួលស្វាគមន៍កូនច្បង បន្ទាប់ភ្ជាប់សាច់ឈាមជាមួយនារីអនិកជនខ្មែរ-អាមេរិកដ៏ស្រស់ស្អាតម្នាក់។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក នៅ ស៊ីនឿន ថានឹងរៀបចំកម្មវិធីជួបជុំបងប្អូន សាច់ញាតិ ដើម្បីប្រកាសចំណងដៃថ្មី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅមុននេះបន្ដិច នៅ ស៊ីនឿន បានបង្ហោះរូបជាមួយភរិយា នៅប្រាសាទបន្ទាយស្រី ដោយរំលឹកអនុស្សាវរីយ៍ថា៖ “អរគុណអូន ដែលស្រលាញ់ពេញចិត្តសម្លៀកបំពាក់ និងវប្បធម៌ប្រពៃណីខ្មែរ ទោះបីអូនកើតនៅទឹកដីអាមេរិកក៏ដោយ តែបេះដូង ទឹកចិត្ត កាយវិការអូន សមសួនជានារីខ្មែរ ជាពិសេសគឺអូនស្រលាញ់ពេញចិត្តយកបងជាប្ដី”។
បើតាមតារាចម្រៀងរូបនេះ រូបលោក និងភរិយា សម្រេចយកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដើម្បីរៀបចំកម្មវិធី ដោយកម្មវិធីនោះដាក់ឈ្មោះថា “Baby shower”។ ការធ្វើបែបនេះ គឺដើម្បីឲ្យមហាជន និងសាច់ញាតិដឹងថា រូបលោក និងភរិយា មានកូនមួយជាចំណងដៃហើយ ខណៈដែលភរិយារបស់លោកពពោះជិតគ្រប់ខែ គឺមានអ្នកខ្លះទាយថាកូនស្រី និងខ្លះទៀតទាយថាកូនប្រុស ប៉ុន្ដែលទ្ធផលប្រុស ឬស្រីលោកនឹងប្រាប់នៅពេលនោះតែម្ដង៕