អស់ពីរឿងគ្រឿងញៀន ផ្លូវភេទ ពេលនេះ Seungri ត្រូវផុងខ្លួន ដោយសាររឿងស្រីឡើងវិលក្បុង

  • 2023-10-04 04:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Seungri (អតីតសមាជិកក្រុម BIGBANG) បាន​ធ្វើឲ្យមជ្ឈដ្ឋានទាំងអស់មាន​ការភ្ញាក់ផ្អើលជាថ្មី ទាក់ទង​នឹងការបង្ករឿងចម្រូងចម្រាស សូម្បីតែក្រោយពីការដោះលែងពីពន្ធនាគារ ក៏ការចង់ដឹងចង់ឃើញ និងការព្រួយបារម្ភក្នុងកម្រិតស្មើគ្នាដែរ។ ថ្មីៗ​នេះ​លោក​ត្រូវបានគេ​លើកឡើងថា ​មាន​ជម្លោះ​មួយ​ដែល​មាន​ស្ត្រី​ពីរ​នាក់។

កាលពីថ្ងៃទី ០៤ ខែមេសា Dispatch បានទម្លាយថា Seungri ត្រូវបានគេរកឃើញថាបានជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវដ៏ស្មុគស្មាញមួយទៀតជាមួយនារីពីរនាក់ (A និង B)។ របាយការណ៍បានបង្ហាញថា Seungri ឈប់សម្រាកនៅកោះបាលីជាមួយនារីពីរនាក់។ ដោយគម្រោងដំបូងគឺ ជាការធ្វើដំណើរធម្មតាៗប៉ុណ្ណោះ ជាមួយនាង A បន្ទាប់មកចែកផ្លូវជាមួយនាង លោកក៏បន្តណាត់ជួបជាមួយនាង B

Seungri ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​នាង A ប៉ុន្តែ​ក្រោយ​មករឿងរ៉ាវនៃ​ទំនាក់​ទំនង​ពីអតីតរបស់​ខ្លួន​ជាមួយ​នឹង​នាង B ក៏រើឡើងវិញ។ បន្ថែម​ពី​នេះនាង B បាន​គូស​បញ្ជាក់​ថា Seungri បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​មាន​ឥទ្ធិពល​លើ Instagram គឺ Yoo Hae Won ដែល​លោក​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​បាន​ជួប​គ្នា​កាល​ពី​មុន​មក។

ក៏មានពាក្យលេចឮថា A និង B បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម ហើយអ្នកទាំងពីរសុទ្ធតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ Seungri។ អ្នក​ទាំង​ពីរ​ថែម​ទាំង​បាន​ឃុបឃិត​គ្នា​រៀបចំ​គម្រោង​ធ្វើ​ដំណើរ​ទៅ​កោះ​បាលី​ខាង​លើ​ទៀត​ផង។ ដើម្បីធ្វើឲ្យរឿងនេះកាន់តែច្របូកច្របល់ នាង B បានថតរូបសុំទោស Seungri ដែលរូបនោះត្រូវបានបញ្ជូនបន្តទៅកាន់នាង A

Seungri ត្រូវបានគេលាតត្រដាងការពិត ក្នុងនាមជាម្ចាស់ភាគហ៊ុនសំខាន់ប្រចាំក្លឹបរាត្រីដែលពេញទៅដោយរឿងចម្រូងចម្រាស Burning Sun។ ការចោទប្រកាន់ជាច្រើន រួមទាំងការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បទល្មើសផ្លូវភេទ ការរួមគំនិតជាមួយការកាត់ទោស ការគេចពន្ធ និងការរំលោភត្រូវធ្វើឲ្យលោក ត្រូវតែចាកចេញពីពិភពសិល្បៈ។

ក្រោយមកនៅក្នុងខែមករា ឆ្នាំ ២០២០ Seungri ត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន រួមទាំងការប្រព្រឹត្តិខ្លួនជាឈ្មួញកណ្ដាល នៃអំពើពេស្យាចារ ការរំលោភលើច្បាប់ផ្តន្ទាទោសអំពើហិង្សាផ្លូវភេទ និងការកេងបន្លំ និងមានបទល្មើសផ្សេងៗទៀត។ លោកត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ប៉ុន្តែ​ជាប់​ពន្ធនាគារ​តែ​ប្រាំមួយ​ខែ​ប៉ុណ្ណោះ ​នៅ​មុន​ពេល​ដែល​លោក​ត្រូវ​បាន​ដោះលែង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១

ចាប់តាំងពី Seungriត្រូវបានដោះលែង លោកក៏ក្លាយជាចំណាប់អារម្មណ៍ម្តងទៀត នៅពេលដែលត្រូវបានគេប្រទះឃើញទៅមើលការប្រគុំតន្ត្រី Singapore Grand Prix ឆ្នាំ ២០២៣ យ៉ាងរីករាយ ជាមួយតារាតៃវ៉ាន់ ទាំងដែលខ្លួនពួកគេកំពុងប្រឈមមុខនឹងការរឹតបន្តឹងដោយសារការចោទប្រកាន់គ្រឿងញៀន។ លោកក៏ត្រូវបានគេមើលឃើញនៅក្លឹបផ្សេងៗជាបន្តបន្ទាប់ហាក់មិនខ្វល់នឹងការមើលពីមជ្ឈដ្ឋានជុំវិញខ្លួនឡើយ។

ភាពចម្រូងចម្រាសរវាងស្ត្រីពីរនាក់នាពេលថ្មីៗនេះបានធ្វើឱ្យលោកវិលទៅរកការផ្តោតអារម្មណ៍ និងធ្វើឱ្យខូចរូបភាពខាងក្រៅរបស់លោកថែមមួយកម្រិត ដោយបង្កើតជាសំណួរអំពីដំណើររឿងទាំងមូល ក្រោយការដោះលែងពីពន្ធនាគារ។ ជីវិតក្រោយការជាប់ពន្ធនាគាររបស់ Seungri គឺច្បាស់ជាពោរពេញដោយភាពចម្រូងចម្រាស ហើយសកម្មភាពរបស់លោកនៅតែបន្តក្លាយជាការជជែកវែកញែកអំពីចរិតលក្ខណៈ និងរឿងអតីតកាលរបស់លោក៕

អត្ថបទពេញនិយម