អាយដលវិសាល ស្រីនា និង គ្រីស លេងហ្គេមកក្រើកឆាក សម្ភោធលក់ជាផ្លូវការនាឡិកាឆ្លាតវៃ HUAWEI WATCH GT 4 រចនាបែប Fashion ដែលមានតម្លែចាប់ពី 219ដុល្លារ

  • 2023-10-07 08:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនហួវៃប្រទេសកម្ពុជាបានសម្ភាធលក់ជាផ្លូវការ HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនសម្បូរបែបមានតម្លៃចាប់ពី 219ដុល្លារ នៅថ្ងៃទី 06 តុលា 2023 ដោយមានការចូលរួមពីអាយដលវិសាល ស្រីនា, លោក គ្រីស ឌីណា, អគ្គនាយកក្រុមហ៊ុន Sabay Digital លោក Chy Sila, និង អ្នកជំនាញផ្នែកសុខភាព លោក Mao Reasey ដោយមានការកម្សាន្តលេងហ្គេមបំបែកទឹកកកយកនាឡិកាឆ្លាតវៃ Watch GT 4 និងចែករំលែកចំណាប់អារម្មណ៍លើ Watch GT 4 ពីអាយដលវិសាល ស្រីនា និង គ្រីស ។

លើសពីនេះទៅទៀត ក៏មានការចែករំលែកចំណេះដឹងផ្នែកសុខភាពបេះដូងពី VIP Guest អ្នកជំនាញសុខភាពលោក Mao Reasey និង ការចែករំលែកបទពិសោធន៍គ្រប់គ្រងពេលវេលា កម្សាន្ត និង ថែទាំសុខភាពពី អគ្គនាយកក្រុមហ៊ុន Sabay Digital លោក Chy Sila។

កាន់តែអស្ចារ្យក្រុមហ៊ុនហួវៃប្រទេសកម្ពុជាក៏បានសម្ភោធ HUAWEI WATCH Ultimate Gold Edition ធ្វើពីមាស 18K មានតម្លៃ 2699ដុល្លារ ដែលនឹងមានលក់ដើមខែវិច្ឆិកា 2023 ខាងមុខនេះ។ ផងដែរ។ មិនត្រឹមតែប៉ុនណ្ណោះ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។

HUAWEI WATCH Ultimate Gold Edition បង្កើតឡើងពេញដោយប្រណីតភាពរួមជាមួយគ្រឿងបង្គុំកម្រជាច្រើន និងបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

  • ខ្សែរនាឡិកាកណ្តាល និងរង្វង់នាឡិកាធ្វើពីមាសសុទ្ធ 18K

  • ខ្សែរនាឡិកាចំហៀងធ្វើពី Titanium gold plating

  • បូតុង (ក្បាលរុយ) ធ្វើពី 18K កាត់ដោយពេជ្រ

  • រង្វង់ស៊ុម និងបាតនាឡិកាធ្វើពី Nanacrystal ceramic

  • តួរនាឡិកាធ្វើពីលោហៈ Amorphous zirconium alloy

  • កញ្ចក់នាឡិកាធ្វើពីកញ្ចក់ Sapphire ការពារសឹកឆ្កូតបានយ៉ាងល្អ

ក្រៅពីគ្រឿងបង្គុំកម្រដែលមានតម្លៃថ្លៃហើយ HUAWEI WATCH Ultimate Golden បំពាក់បច្ចេកវិទ្យទំនើបជំនាន់ចុងក្រោយដែលជាជំនួយការការងារ សុខភាព និងកីឡាដូចជា៖

  • បច្ចេកវិទ្យាការពារជម្រាបទឹក 10ATM អាចហែលទឹកជម្រៅ 150ម៉ែត ទទួលស្គាលដោយស្តង់ដាអន្តរជាតិ ISO 22810

  • សែនស័រវាស់ចង្វាក់បេះដូង, ECG, SpO2 sensor, Compass sensor, Barometer, ALS sensor, Temperature sensor, Water depth sensor

  • L1/L5 dual-frequency GPS, GLONASS, Galileo, QZSS and BeiDou

  • បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless) ប្រើ 14ថ្ងៃ

  • មុខងារកីឡាជាង 100មុខ

  • Bluetooth calling

ដោយការរចនាបង្កើតឡើងដោយវត្ថុធាតុដើមកម្រមានតម្លៃ ជាមួយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទាំងនេះបង្ហាញពីភាពលេចធ្លោរនៃកិត្យានុភាពដ៏អស្ចារ្យនៃស្តេចsmartwatch HUAWEI Watch Ultimate Gold Edition ។

HUAWEI Watch GT 4 Series ផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុងគឺបែប Fashion តែម្តង លើការឌីហ្សាញទាន់សម័យ ឆ្លាតវៃ សុខភាព ងាយស្រួលប្រើប្រាស់ និងទំនុកចិត្ត មានពីរទំហំ 46mm និង 41mm ហើយនាឡិកាទាំងពីរនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖

ចំណុចគោលទី 1 ៖ ការរចនាបែប Fashion និង Reliable

  • ការរចនារូបរាងថ្មីបែប Fashion រួមបញ្ជូលការដីហ្សាញ Inspired ដោយនាឡិកាបែប Classic ដែលមានតម្លៃថ្លៃ

  • មុខងារ Always on Display ជំនាន់ថ្មីភ្លឺជាងមុន 20% បង្កើនភាព Fashion គ្រប់ពេលវេលា នៅពេលដាក់ដៃចុះ

  • មុខនាឡិកាអាចកែបាន (Customize Watch Face) ទៅតាមចំណង់ចំណូលចិត្តបាន ឬ កំណត់ទៅតាមរូបភាព Outfit ដែលអ្នកបានពាក់ (OOTD)

  • អាចធ្វើការដោនឡូដ Watch Face បានជាង 250,000 មុខ

  • តួនាឡិកាធ្វើពីលោហះធាតុធន់រឹងមាំ Stainless Steel 316L ធន់មិនខ្លាចសឹកឆ្កូត នឹងភ្លឺចែងចាំងគ្រប់ពេលបង្កើននៅភាពប្រណិតនឹង Fashion

  • តួរកាត់ដោយប្រើបច្ចេកវិទ្យាកាត់ពេជ្រ NC Diamond Cutting

  • បាតនាឡិកាធ្វើពី Ceramic ធន់នឹងការសឹកឆ្កូត

  • កញ្ជក់នាឡិកាជាប្រភេទ Anti-Scratches Glass ធន់នឹងភាពសិកឬប៉ះទង្គិច

  • ខ្សែរនាឡិកាមានច្រើនជម្រើសដូចជា ខែ្សរStainless steel ខ្សែរស្បែក ខ្សែរ Fluoroelastomer និងខ្សែរលីឡុង

  • 5ATM ការពារជម្រៅទឹក 50ម៉ែតទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 22810:2010

  • ធន់នឹងកម្តៅ 70°C ត្រជាក់ -40°C

  • បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless)

ចំណុចគោលទី 2 ៖ Compatible (ប្រើប្រាស់ទូលំទូលាយទំាង iOS និង Android ប្រើបានសេរី)

  • ភ្ជាប់ជាមួយស្មាតហ្វូនគ្រប់ប្រភេទ៖

  • លើកនិយាយបានតាម App ល្បីៗ ដូចជា Telegram, Facebook Messenger, WhatsApp ឬ Instagram ជាដើម ។

  • អាច Quick Rely នឹង ទទួលដំណឹងសារគ្រប់ពេលវេលា

  • Bluetooth Call បានចម្ងាយឆ្ងាយរហូតដល់ 100ម៉ែត

  • ថ្មកាន់បានជាង 2 សប្តាហ៍ (46mm)

ចំណុចគោលទី 3 ៖ Pro-Level Health Management (អ្នកជំនាញគ្រប់គ្រងសុខភាពសុខ និង មានភាពច្បាស់សុក្រិត)

  • មុខងារតាមដានសុខភាពបេះដូង PPG ដំបូងគេ Pulse Wave Arrhythmia Analysis

  • មុខងារវាស់ចង្វាក់បេះដូងជំនាន់ចុងក្រោយបង្អស់ HUAWEI TruSeen™ 5.5+

  • មុខងារតាមដានស្រមុកដំបូងគេ នឹង ដំណេក HUAWEI TruSleep 3.0

  • មុខងារតាមដានរដូវស្ត្រីបែបវិទ្យាសាស្ត្រ

  • មុខងារ គ្រប់គ្រង Calories Management

  • មុខងារវាស់កម្រិតអ៊ុកសីសែនក្នុងឈាម Spo2

  • មុខងារតាមដានភាពស្ត្រេស Stress Monitoring

  • មុខងារវាស់កម្តៅជាដើម ..

ចំណុចគោលទី 4 ៖ មុខងារកីឡាឈានមុខគេ Sport Forward

  • ការរចនាថ្មីជាមួយ Activity Rings នៅលើ Watch Face ជំនួយភាពងាយស្រួលក្នុងការបំពេញយក ចំនួនដុត Calorie បំពេញចំនួនម៉ោងនៃការហាត់ប្រាណឬធ្វើសកម្មភាពហាត់ប្រាណ

  • មុខងារ GPS ជំនាន់ថ្មី “Sunflower” ចាប់យកទីតាំងខ្លាំងជាងមុន 30% (Dual-band five-system QZSS, GPS, GLONASS, Galileo, and Beidou, QZSS ) ធ្វើអោយការចាបើយកទីតាំងបានកាន់តែលឿនបំផុត ។

  • មុខងារ Route Back និង Route Back Sharing មិនខ្លាចវង្វេងផ្លូវពេលធ្វើការឡើងភ្នំឬតំបន់ដែលយើងមិនស្គាល់ ហើយយើងអាចធ្វើការចែករំលែក នៃ Route ដែលបានធ្វើដំណើរទៅកាន់មិត្តភក្តិបានទៀតផង

  • មុខងារ AI Running Coach ឬ Smart Workouts Coach ជំនួយដល់ការហាត់ប្រាណ

  • មុខងារកីឡាជាង 100+ ប្រភេទ

  • មានវគ្គបណ្តុះបណ្តាល Free ជាង 200+ វគ្គ

ដោយការឌីហ្សាញថ្មីទាំងស្រង់ The all-new HUAWEI WATCH GT 4 រួមទាំងបច្ចេកវិទ្យាទំនើបចុងក្រោយទំនើបសម្បូរបែបជាច្រើន ធ្វើឲ្យនាឡិកាឆ្លាតវៃ HUAWEI WATCH GT 4 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើនាឡិកាឆ្លាតវៃទូទាំងពិភពលោក។

សូមបញ្ជាក់ថា៖ Smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។