សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ អាច​ជាការទស្សន៍ទាយពិត​របស់​ហោរ៉ា Nostradamus កាលពី៤៥៥ឆ្នាំមុន?

  • 2023-10-10 02:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាស​ធ្វើសង្គ្រាម​ជាមួយ​ក្រុមហាម៉ាស់ នៅប៉ាឡេស្ទីននោះមក គេគឺបាន​នឹក​ឃើញភ្លាមដល់ការទស្សន៍ទាយមួយ​របស់កំពូល​ហោរ៉ាបារាំង​លោក Nostradamus កាលពី ៤៥៥ឆ្នាំមុន។

ក្នុងសៀវភៅព្យាករណ៍របស់លោកដែលមានចំណងជើងថា «Les Propheties» ចុះផ្សាយក្នុងឆ្នាំ១៥៦៨ គឺ​បានលើកឡើងពីសង្គ្រាម​ដ៏ធំមួយ​ក្នុងឆ្នាំ​២០២៣។ លោក​បាន​សរសេរថា៖ ៧ខែ​នៃសង្គ្រាម​ដ៏ធំនេះ មនុស្សស្លាប់គរលើ​គ្នា»។

ជាមួយគ្នានេះ គេ​បាន​សន្និដ្ឋានទៀតថា វាអាច​ជាសង្គ្រាមលោកលើកទី៣ ពោលគឺ​ជាសង្គ្រាមរវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស់ និងសង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​ ដែល​កំពុងចាក់ស្រេះ​មិនអាចបកក្រោយ។

ក្រៅពីនេះ លោក Nostradamus ក៏បាន​ទស្សន៍ទាយ​នូវហេតុការណ៍​ដែល​នឹងកើតឡើង​នាពេលខាងមុខនេះដែរ ដូចជាការប្រែប្រួល​អាកាសធាតុ​ដែល​កាន់តែធ្ងន់ធ្ងរ​ខ្លាំង​នៅ​សមុទ្រខ្មៅ, ការបរាជ័យ​បេសកកម្មទៅភពអង្គារ មរណភាពរបស់ Pope Francis និងការបញ្ចប់សែ​រាជវង្ស​នៅ​អង់គ្លេស​ជាដើម៕

ប្រភព៖ News24 Online

អត្ថបទ៖ សំភី

អត្ថបទថ្មី