អស់ពេល 13ឆ្នាំ ទីបំផុត Xiaomi សម្រេចបោះបង់ Android ងាកទៅប្រើប្រព័ន្ធប្រតិបត្តិការថ្មី HyperOS

  • 2023-10-17 09:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល 13 ឆ្នាំមកនេះ ក្រុមហ៊ុន Xiaomi បានដំណើរការទូរស័ព្ទរបស់ខ្លួននៅលើប្រព័ន្ធប្រតិបត្តិការ Android ស្រោបដោយផ្ទៃ interface MIUI ។ នៅក្នុងខែមីនា ឆ្នាំ2023នេះ MIUI 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ត្រូវបានប្រកាសនៅក្នុងប្រទេសឥណ្ឌា ហើយ Xiaomi 13 Pro គឺជាទូរស័ព្ទដំបូងដែលដំណើរការលើវា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលឆាប់ៗនេះ Xiaomi គ្រោងនឹងប្រកាសអំពីប្រព័ន្ធប្រតិបត្តិការថ្មីមួយ ដែលមានឈ្មោះថា HyperOS ។

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសអំពីប្រព័ន្ធប្រតិបត្តិការថ្មី ដែលនឹងត្រូវដាក់នៅលើទូរស័ព្ទរបស់ខ្លួន គឺ HyperOS។ លោក Jun បានសរសេរនៅលើ Twitter ថា "ថ្ងៃនេះជាពេលវេលា ដែលជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីការងាររួមគ្នាជាច្រើនឆ្នាំ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់យើង #XiaomiHyperOS ត្រូវបានកំណត់ឱ្យបង្ហាញខ្លួនជាផ្លូវការនៅលើ #Xiaomi14Series"។

ក្រៅពីនេះ នៅក្នុងការបង្ហោះនៅលើ Weibo លោក Jun បានសរសេរថា កម្មវិធីដែលនឹងមកដល់គឺ "ផ្អែកលើការរួមបញ្ចូលនៃប្រព័ន្ធប្រតិបត្តិការ Android ដែលបានវិវត្តយ៉ាងស៊ីជម្រៅ និងប្រព័ន្ធ Vela ដែលនឹងរៀបចំមូលដ្ឋានសាធារណៈសម្រាប់អ៊ីនធឺណិត។ អ្វីគ្រប់យ៉ាងសម្រាប់ឧបករណ៍រាប់សិបពាន់លាន និងការតភ្ជាប់រាប់សិបពាន់លាននាពេលអនាគត។" គួរកត់សម្គាល់ថា HyperOS នឹងមិនត្រូវបានកំណត់ចំពោះតែស្មាតហ្វូននោះទេ ប៉ុន្តែនឹងមាននៅគ្រប់ឧបករណ៍អេឡិចត្រូនិចរបស់ Xiaomi ទាំងអស់។

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម