OPPO Find N3 Series ស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2023 ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!

  • 2023-10-27 12:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។

ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង 2 ម៉ូដែលចាប់ពីថ្ងៃទី28 ខែតុលា ដល់ថ្ងៃទី04 ខែវិច្ឆិកា 2023 នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖

Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖

  • បណ្ណធានាអេក្រង់រយៈពេល 6ខែ

  • កាសឥតខ្សែ Enco Air3

  • ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖

  • បណ្ណធានាអេក្រង់រយៈពេល 6ខែ

  • ស្រោមការពារទូរស័ព្ទ

  • ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង 3 រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖

-លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Groupin និងជានាយកប្រតិបត្តិក្រុមហ៊ុន MediaLoad បាននិយាយថា លោកពេញចិត្តជាមួយល្បឿន និងថ្មដែលកាន់បានយូរ និងការសាកលឿនជាមួយស្មាតហ្វូនអេក្រង់បត់ OPPO Find N 3 នេះ។ លោកបន្តថា បច្ចុប្បន្នរបស់ដែលមានប្រយោជន៍ខ្លាំងបំផុត គឺទូរសព្ទ ដែលនៅជាប់ជានិច្ចជាមួយយើង មិនថាការងារ មុខជំនួញ ទំនាក់ទំនង និងការកម្សាន្តនោះទេ ហើយមិនតែប៉ុណ្ណោះវាក៏អាចជំនួសការប្រើថេបប្លេត និងឡេបថបផងដែរ ក្នុងស្ថានភាពមួយចំនួន។

-លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital និងជាប្រធានក្រុមហ៊ុន Major Cineplex បាននិយាយថា លោកមានការចាប់អារម្មណ៍ជាមួយសុវត្ថិភាពទិន្នន័យដែលបំពាក់លើ OPPO Find N3 នេះ ដោយវានឹងមានសារៈសំខាន់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា នាពេលអនាគត។ លោកក៏បានលើកឡើងពីភាពពេញចិត្តរបស់លោកទៅលើថាមពលថ្មដែលកាន់បានយូរ ស្មាតហ្វូនរបស់ OPPO នេះ ពោលគឺលោកមិនចាំបាច់ត្រូវយក Powerbank ទៅតាមខ្លួនជាប់លាប់ឡើយ។ លោកបន្តថា ស្មាតហ្វូនអេក្រង់បត់នេះ ក៏អាចជំនួសកុំព្យូទ័រផងដែរ សម្រាប់មុខងារជាច្រើនផងដែរ ដែលជាចំណុចដ៏ពេញចិត្តរបស់លោក ដោយសាររូបលោកជាអ្នកចូលចិត្តធ្វើដំណើរ។

-លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា កន្លងមកលោកបានប្រើប្រាស់ស្មាតហ្វូនជាគ្រឿងមកហើយ ប៉ុន្តែសម្រាប់ OPPO Find N3 គឺមានលក្ខណៈពិសេសដែលអាចបត់អេក្រង់ និងអាចបញ្ឈរទូរសព្ទដោយមិនចាំបាច់ចាប់កាន់ជាប់ និងប្រើរបស់ជំនួយឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយផលប៉ះពាល់កម្តៅទូរសព្ទផ្ទាល់មកលើស្បែកមនុស្សយើងផងដែរ។ ជាមួយគ្នានេះ លោកក៏បង្ហាញការពេញចិត្តជាមួយអេក្រង់ធំងាយស្រួលមើល កម្រាស់ស្តើង និងមានទម្ងន់ស្រាលនៃស្មាតហ្វូនងអេក្រង់បត់នេះ។

សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit។»

ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា កញ្ញា មិននឹកស្មាននូវភាពដ៏អស្ចារ្យរបស់ស្មាតហ្វូនថ្មី OPPO Find 3 Flip នេះ ជាងស៊េរីមុនទៅទៀត។ កញ្ញាបានបង្ហាញការពេញចិត្តជាមួយរូបរាង និងពណ៌របស់ស្មាតហ្វូននេះ ជាពិសេសគឺកញ្ញាស្រឡាញ់ត្រង់ផ្នែកកាមេរ៉ាតែម្តង និងបានបង្ហាញរូបថតដ៏ស្រស់ស្អាតខ្លាំងដែលថតចេញពីស្មាតហ្វូននេះ ទៅកាន់អ្នកចូលរួមថែមទៀតផង។

អត្ថបទពេញនិយម