ទៅដើរលេង ចង់ចំណាយលុយតិច គួរគេងនៅ Serviced Apartment ឬ សណ្ឋាគារ?

  • 2023-11-03 07:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្វីទៅជា Serviced Apartment?

និយាយឲ្យងាយយល់ទៅ Serviced Apartment គឺជាអាផាតមិន ឬ ខុនដូសម្រាប់ជួល ដែលមានបំពាក់មកជាមួយនូវ គ្រឿងសង្ហារឹមយ៉ាងពេញលេញ មានសព្វគ្រប់បែបយ៉ាង សម្រាប់ទាំងការស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង ប្រៀបបីដូចជាផ្ទះរស់នៅរបស់យើងអីចឹង ដោយផ្តល់នូវគ្រឿងបរិក្ខារ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយមានទាំងសេវាកម្មបោសសម្អាត ក៏ដូចជា សេវាកម្មផ្សេងៗជាច្រើន ដែលរួមបញ្ចូលក្នុងតម្លៃជួលណាមួយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវបែងចែកឲ្យដាច់រវាង Serviced Apartment និង សណ្ឋាគារ ព្រោះវាជារឿង ២ ផ្សេងគ្នា ថ្វីបើសេវាកម្មដែលផ្តល់ឲ្យស្ទើរតែដូចគ្នាក៏ដោយ។

អីចឹងអ្វីទៅជាភាពខុសគ្នារវាង Serviced Apartment និង សណ្ឋាគារ?

Serviced Apartment ផ្តល់នូវនូវសម្ភារៈបរិក្ខារជាច្រើន ដូច Hotel ដែរ ប៉ុន្តែមានបន្ថែមនូវទីធ្លា និង បន្ទប់បែប​ឯកជន ដូចជាផ្ទះរបស់យើងអីចឹង ដែលធ្វើឲ្យការស្នាក់នៅរបស់យើង មានអារម្មណ៍ដូចកំពុងរស់នៅក្នុងផ្ទះរបស់ខ្លួនឯង និង ជាអ្នកស្រុកកំពុងរស់នៅទីនោះ ជាមួយនឹងការចាយវាយអស់តិចជាងការស្នាក់នៅ សណ្ឋាគារ។

ឧទាហរណ៍ជាក់ស្តែង គឺ Serviced Apartment របស់ក្រុមហ៊ុន Velea at Rose Apple Square ស្ថិតនៅក្នុងក្រុងសៀមរាប ដែលផ្តល់ឲ្យនូវការស្នាក់នៅ ទាំងប្រភេទរយៈពេលខ្លី (short-term) និង រយៈពេលវែង (long-term)។

ក្នុងនោះ អ្នកអាចជ្រើសរើសយកបន្ទប់ប្រភេទ Single Room ដែលហៅថា Studio Room ឬ បន្ទប់ប្រភេទ Family Room ដែលមានគ្រែ1 ឬ គ្រែ 2 រួមជាមួយសម្ភារៈបរិក្ខារប្រើប្រាស់នៅក្នុងផ្ទះ សព្វគ្រប់បែបយ៉ាងតែម្តង។ មិនតែប៉ុណ្ណោះ អ្នកក៏នឹងទទួលបានកន្លែងស្នាក់នៅ និង ផ្ទះបាយ អាចចម្អិនម្ហូបអាហារបាន ដែលសណ្ឋាគារមិនមាន ហើយក៏មិនដែលអនុញ្ញាតឲ្យអ្នកចម្អិនម្ហូបដែរ។

ចំណុចសំខាន់មួយទៀតនោះគឺ Serviced Apartment នឹងផ្តល់ឲ្យនូវសេវាកម្មសម្អាត, ថែទាំ និង ទទួលភ្ញៀវ ២៤ម៉ោងពេញតែម្តង។ និយាយជារួមឲ្យខ្លីទៅ Serviced Apartment នៅ Rose Apple Square ផ្តល់ជូននូវកន្លែងស្នាក់នៅបែបងាយស្រួលបំផុត ដោយអ្នកគ្រាន់តែកក់ រួចចូលនៅ នោះអ្នកនឹងទទួលបានអារម្មណ៍ដូចកំពុងស្នាក់នៅផ្ទះរបស់ខ្លួនឯងដូច្នោះដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea ឬ អាចទំនាក់ទំនងតាមលេខទូរសព្ទ +855 11 881 115៕

អត្ថបទ៖ សេង ឡុង