បាក់ឌុប៖ ព្រឹកនេះមានបេក្ខនារី២រូប ជួប​ការលំបាកបំផុត​ ដោយម្នាក់​មានជំងឺគ្រុនឈាម ម្នាក់ទៀត ខ្សោយភ្នែក ២០០០ដឺក្រេ

  • 2023-11-06 02:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា នៅព្រឹក​ថ្ងៃដំបូង​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ​២០២៣នេះ មានបេក្ខនារី​២រូប​ជួបការលំបាកបំផុត​ក្នុងពេលប្រឡងនេះ។

បេក្ខនារី​ម្នាក់​នៅវិទ្យាល័យទួលទំពូង មានជំងឺគ្រុនឈាម​មិនទាន់ជា ហើយត្រូវ​ប្រធាន​មណ្ឌល ឱ្យ​មកប្រឡង​នៅបន្ទប់ដាច់ដោយឡែក។

ម្នាក់ទៀត​ជាបេក្ខជនស្វៃរិន នៅមណ្ឌល​វិទ្យាល័យ​ ហ៊ុនសែន ឧត្តរមានជ័យ លិច មាន​បញ្ហា​ខ្សោយភ្នែក​ធ្ងន់ធ្ងរ (២០០០ដឺក្រេ) ត្រូវបាន​គណៈ​មេប្រយោគ និងអង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​មណ្ឌល​សម្រេច​ប្រគល់​ប្រធាន​វិញ្ញាសា ជូនបេក្ខជនអាន។

សូមជម្រាប​ថា មុខវិជ្ជា​ដែលត្រូវប្រឡង​នៅព្រឹកថ្ងៃទី៦វិច្ឆិកានេះ គឺប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់​វិទ្យាសាស្រ្ត) និង​ ផែនដីបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់​ថ្នាក់​វិទ្យាសាស្រ្តសង្គម)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី