ភ្នំព្រះ! តើយើង​មើលពី​កន្លែង​ណាទៅ ទើបឃើញ​សណ្ឋាន​ជួរភ្នំ​ដែលមាន​រាង​ដូចព្រះ?

  • 2023-11-15 02:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំព្រះ ឬយើងអាចហៅបានថា ខ្នងព្រះ ភ្នំនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ហៅតៗគ្នា ដោយសម្គាល់ទៅលើសណ្ឋានជួរភ្នំដែលមានរាងដូចព្រះផ្ទុំ បើយើងមើលពីឃុំថ្មដាទៅ។

រូបភាព​៖ លោក Piak Lim

ភ្នំព្រះ ឬខ្នងព្រះ ជាតំបន់អេកូរទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយក្នុងពេលបច្ចុប្បន្ន ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញខាងជើង ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយយើងធ្វើដំណើរចេញពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ ១៥៣គ.ម មកទីតាំង​ចាប់ផ្តើម​ឡើងភ្នំ​ស្ថិតនៅ​ចន្លោះ​បង្គោល​គីឡូ១៥២ និង១៥២ ដែលគេហៅថា​ស្ទឹងកាច់។ ហើយយើង​ត្រូវធ្វេីដំណេីរថ្មើរជើងបន្តប្រមាណ៩គ.មទៀតគិតពីជើងភ្នំទៅ ត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល តោងខ្សែរឡើងចំណោត ព្រៃឈើក្រាស់...។

អាកាសធាតុនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស មេឃភ្លៀង ។ ភ្នំព្រះមានភាពទាក់ទាញជាច្រើនដែលភ្ញៀវទេសចរអាច ថតទេសភាព ព្រៃព្រឹក្សា ផ្កាព្រៃ(កេសរកូល) សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។

បន្ថែមលើនោះពេលព្រឹកយើងអាចមើលថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និងពេលល្ងាចយើងអាចគន់មើលថ្ងៃរៀបលិចលើខ្នងព្រះ បញ្ចេញពន្លឺយ៉ាងស្រស់ស្អាត។ ជាពិសេសពេលយប់យើងអាចគេងបើកម៉ាស៊ីនត្រជាក់បែបធម្មជាតិមួយយប់ទល់ភ្លឺ ក្នុងអាកាសធាតុចាប់ពី9ទៅ15អង្សារ៕

រូបភាព​៖ លោក Piak Lim

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់

អត្ថបទថ្មី