ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សម្ពោធជាផ្លូវការ សាខាមានជ័យ ផ្តល់សេវាកម្មកាន់តែងាយស្រួល ដល់អតិថិជន

  • 2023-11-16 08:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់ សម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួន គឺសាខាមានជ័យ កាលពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុរិទ្ធី ធី អភិបាលរងរាជធានីភ្នំពេញ និង លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ព្រមទាំងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។

ពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា សាខាមានជ័យ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុរិទ្ធី គណៈគ្រប់គ្រងក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ។ នៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនតូយ៉ូតា ខេមបូឌា សាខាមានជ័យ ក៏មានការឡើងថ្លែងមតិស្វាគមន៍ របស់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង ការឡើងថ្លែងសន្ទរកថារបស់ ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ផងដែរ។​

បន្ទាប់មក ថ្នាក់ដឹកនាំ និង គណៈធិបតី បានអញ្ជើញទស្សនកិច្ចអគារតាំងបង្ហាញរថយន្ត និង យានដ្ឋានជួសជុលរថយន្ត នៅក្នុងសាខាថ្មី ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា​ សាខាមានជ័យ។ បន្ទាប់មក ភ្ញៀវកិត្តិយស​ទាំងអស់ បានអញ្ជើញពិសាភោជនាអាហារ យ៉ាងឈ្ងុយឆ្ងាញ់ ជាកិច្ចបញ្ចប់កម្មវិធី។

គួរឱ្យដឹងថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ស្ថិតលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដែលបម្រើ និងបំពេញសេវាកម្មជូនអតិថិជននៅប៉ែកខាងត្បូងរាជធានីភ្នំពេញឲ្យកាន់តែមានភាពងាយស្រួល និងកាន់តែប្រសើរឡើង។ ចំពោះសាខាថ្មីនេះ មានសេវាកម្មដូចជា៖ សាខាយើងខ្ញុំមានសេវាកម្មដូចជា៖ លក់រថយន្តថ្មី, លក់រថយន្តមួយទឹកមានការធានា, លក់គ្រឿងបន្លាស់, សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី និង សេវាកម្មជួសជុលទូទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

ផ្នែកលក់រថយន្តថ្មី : 017222389 / 017222535

ផ្នែកសេវាកម្ម : 017555030

ផ្នែកប្តូររថយន្តចាស់យករថយន្តថ្មី : 017333177

ទីតាំងរបស់ តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ https://maps.app.goo.gl/GNaHp6FXhu4TcmYW7

អត្ថបទថ្មី