កោះនរាកំពុងតែល្បីខ្លាំង! តើ​ក្រុង​នេះកំពុងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះ ដើម្បីក្លាយជា Smart City?

  • 2023-11-17 08:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បាន​ថ្លែងក្នុង​ពិធីសម្ពោធ​ «ស្ពានកោះនរា និងស្ពាន​នាគភ្លោះកោះនរា» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា ការចំណាយរបស់ក្រុមហ៊ុន​សម្រាប់គម្រោងកោះនរា ចាប់តាំងពីដំបូង រហូតមកដល់ពេលនេះ មានចំនួនជាង ៣០០លានដុល្លាររួចមកហើយ នឹងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីគម្រោងទីក្រុងរណបកោះនរានេះ ដោយអាចបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់នៅក្នុងឆ្នាំ​២០២៥ខាងមុខ។

អ្នកឧកញ៉ា បាន​បញ្ជាក់ថា ដើម្បីឱ្យ​កោះនរា ក្លាយ​ជាបុរីវៃឆ្លាត (Smart City) ក្រុមហ៊ុន OCIC បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចខាងក្រោម៖

  • សាងសង់​បេតុងច្រាំងទន្លេ​ប្រវែងសរុប ៨២០០ម៉ែត្រ

  • ប្រព័ន្ធលូបង្ហូរក្រោមដី​ ២ប្រភេទ គឺ លូសម្រាប់ទឹកភ្លៀង និងលូសម្រាប់ទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ងាយស្រួលគ្រប់គ្រង និង​មិនប៉ះពាល់បរិស្ថាន និងទន្លេ

  • ប្រព័ន្ធទឹកស្អាត

  • ប្រព័ន្ធបំពង់ក្រោមដីសម្រាប់​អគ្គិសនី និងខ្សែកាបអុបទិក

  • អំពូលភ្លើងបំភ្លឺផ្លូវ​ប្រភេទ​សូឡាចំនួន ៥០០អំពូល

  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សម្រាប់​គ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ

  • សាងសង់ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដល់ ៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ

  • សាងសង់ឧទ្យាននរា ប្រវែង ៤២០០ម៉ែត្រ ស្របតាម​ទន្លេមេគង្គក្រោម ដែលជាសួនច្បារ​ដ៏ស្រស់ស្អាត និងវែងជាងគេក្នុងស្រុក​នាពេលបច្ចុប្បន្ន និងមាន​ប្រជាពលរដ្ឋប្រមាណជាង ៥ពាន់ ទៅ ១ម៉ឺននាក់ មកកម្សាន្ត​ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បាន​ថ្លែងដែរថា នាពេលអនាគត នៅតំបន់កោះនរា នឹងមានការសង់អគារដែលខ្ពស់ជាងគេ​នៅកម្ពុជា ហើយនឹងអាចខ្ពស់​ជាងគេ​នៅក្នុងតំបន់ទៀតផង ដែលមានកម្ពស់ ៥៥៥ម៉ែត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី