CL ទម្លាយរឿងក្ដុកក្ដួលចេញពីទង្វើ Beyoncé ជួយនាងក្នុងពេលដ៏លំបាកបំផុតនៃជីវិត

  • 2023-11-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CL ជាតារាស្រីទោល K-Pop ដែលមានឥទ្ធិពឡអស្ចារ្យទាំងក្នុង និងក្រៅប្រទេស។ ជាមួយនឹងបទភ្លេង រសជាតិតន្ត្រីមិនធម្មតា មន្តស្នេហ៍មិនគួរឱ្យជឿរបស់នាង និងសម្រស់ CL តែងធ្វើឲ្យ K-Pop កក្រើក មិនថាចាប់ផ្ដើមគម្រោងការអ្វីក៏ដោយ។

អំឡុងពេលបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Knowing Bros CL បាននិយាយអំពីភាពជោគជ័យ និងជីវិតរបស់នាងនៅសហរដ្ឋអាមេរិក ពិសេសពេលបានធ្វើការជាមួយ Scooter Braun

ត្រឡប់ទៅឆ្នាំ ២០១៤ CL បានចុះកិច្ចសន្យជាមួយ Scooter Braun ដែលពីមុនក៏ធ្លាប់គ្រប់គ្រងសិល្បករល្បីៗដូចជា Justin Bieber និង Ariana Grande ផងដែរ។ យោងតាម CL សិល្បករជាច្រើនដែលស្ថិតក្រោមការគ្រប់គ្រងដូចគ្នានឹងនាងនៅពេលនោះបានមើលថែនាងយ៉ាងល្អ។

តាំងពីនាងត្រូវបានហ៊ុំព័ទ្ធដោយតារាល្បីៗជាច្រើននៅសហរដ្ឋអាមេរិក CL បានឲ្យថា នាងអាចបង្កើតទំនាក់ទំនងមិត្តភក្តិជាមួយពួកគេយ៉ាងងាយស្រួល។ CL បានរាយឈ្មោះមានតាំងពី Justin Bieber, Ariana Grande, Rihanna, Beyoncé និង Kanye West ជាដើម។

នៅពេលសួរអំពីមិត្តភាពរបស់នាងជាមួយ Beyoncé តារាស្រីរូបនេះ បានបង្ហាញពីពេលវេលាដ៏ល្អ ដែលអ្នកទាំងពីរបានបង្កើតរួមគ្នា។ CL បានបង្ហើបថា វាស្ថិតក្នុងពេលវេលមួយដ៏លំបាកមួយនៅក្នុងជីវិតរបស់នាង តែសំណាងណាស់ដោយមាន Beyoncé នៅជិត និងលួងលោមនាង។

វាបានកើតឡើងនៅពេលដែល Beyoncé ចាប់ផ្តើមចេញ Brand សម្លៀកបំពាក់ខ្លួនឯង ហើយបានស្នើសុំឱ្យ CL ធ្វើជាម៉ូដែល។ ដោយ​សារ​តែ​ពេលនោះ CL កំពុងជួបឧបសគ្គ​ច្រើន Beyoncé ក៏ស្រាប់តែសុំ​នាង​ធ្វើ​ជាតារាម៉ូដែល ប្រចាំ Brand របស់​នាង​ ដែលនោះគឺ​ជា​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​មួយ​សម្រាប់​នាង។

«នៅពេលដែល Beyoncé ចាប់ផ្តើមបង្កើតម៉ាកយីហោរ (BRAND) បស់នាង នាងបានសុំឱ្យខ្ញុំមកធ្វើជាតារាម៉ូដែល។ ខ្ញុំបានឆ្លងកាត់អ្វីមួយដោយអារម្មណ៍ក្ដុកក្ដួល ហើយវាជាពេលវេលាដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំកាលពីពេលនោះ។ ការពិតដែលថានាងបានអញ្ជើញខ្ញុំនៅពេលនោះ គឺជាការលួងលោមដ៏ធំបំផុត» - CL

CL បាន​បញ្ជាក់​ថា​ ចំណង​មិត្តភាព​របស់​នាង​ជាមួយ​ Beyoncé ​ពិតជាមានភាពជិតស្និទ្ធ ជាង​រាប់អានគ្នាដោយសាររឿងការងារទៅទៀត៕

អត្ថបទ៖ ធារី

អត្ថបទថ្មី