Phnom Penh Designers Week ត្រៀមបង្ហាញមុខជាថ្មីជាមួយម៉ូដច្នៃចេញដ៏អស្ចារ្យពីអ្នករចនាម៉ូដកំពូលទាំង ៦

  • 2023-12-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដសម្លៀកបំពាក់ចំនួន ៦ រូប ដែលសុទ្ធសឹង​ជាបុគ្គលឆ្នើមមានស្នាដៃ​អស្ចារ្យប្រចាំវិស័យម៉ូដ ត្រៀមខ្លួន​រួចស្រេចក្នុងការបង្ហាញជូននូវទស្សនីយភាពនៃម៉ូដថ្មី ចេញពីការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ សម្រាប់​កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៣ ក៏ដូចជាអបអរគម្រប់ខួប​ ១០ឆ្នាំ របស់កម្មវិធីដ៏ពិសេសនេះផងដែរ។

Phnom Penh Designers Week នឹងប្រារព្ធឡើងជា​ផ្លូវការនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Tribe ដោយមានការចូលរួមពីសំណាក់​បុគ្គលល្បី​ក្នុងវិស័យម៉ូដជា​ច្រើន។ អ្វីដែល​អស្ចារ្យកម្មវិធីនៅឆ្នាំនេះ ក៏នឹងមាន​ការបង្ហាញឈុតថ្មីៗ ជាការច្នៃយ៉ាងយកចិត្តទុកដាក់របស់អ្នកច្នៃម៉ូដឆ្នើម ៦ រូប រួមមាន SEMURIAN, AMBRE MEN, DON PROTASIO, A.N.D, DREWE TAYLOR ​និង Phoung by S

ជាក់ស្ដែងសម្រាប់ប្រធានបទ ដែល​បាន​កំណត់នៅរដូវកាលថ្មីនេះ គឺ "CURATED WISDOM” ដោយអ្នកច្នៃម៉ូដបានបញ្ចូលអារម្មណ៍ផ្ទាល់ទៅក្នុងម៉ូដសម្លៀកបំពាក់ដែល​ខ្លួន​រៀបចំ ហើយក៏ត្រៀមធ្វើឲ្យគ្រប់គ្នា​ដែល​បាន​ឃើញភ្ញាក់ផ្អើលដែរ។ Phnom Penh Designers Week ក៏ត្រូវ​បានឧបត្ថម្ភដោយ Minerva TV, សារព័ត៌មាន Sabay, ទស្សនាវដ្ដី Sovrin, Tribe Hotel និង Fever_Tree ផងដែរ។

យ៉ាងណា​មិញ មុនចាប់ផ្ដើមកម្មវិធីជាផ្លូវការ Phnom Penh Designers Week ក៏បាន​អញ្ជើញអ្នកច្នៃម៉ូដ តារាបង្ហាញម៉ូដល្បី ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន មកជួបជុំគ្នា ក៏ដូចជាណែនាំខ្លួនកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ផងដែរ។ វត្តមាន​អ្នកគ្រប់គ្នាដែលបាន​ចូលរួមក្នុងកម្មវិធី កាន់តែញ៉ាំងឲ្យពេលវេលាថ្ងៃនោះមានន័យ ពិសេស​ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រជាច្រើនរូបទន្ទឹងទស្សនាការបង្ហាញ​ម៉ូដថ្មីៗនៅថ្ងៃកម្មវិធីផ្លូវការ ពោលគឺនៅថ្ងៃទី ០២ ខែធ្នូ ខាងមុខនេះ៕

អត្ថបទថ្មី