ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD Smart Projector រចនាឡើងសម្រាប់ភាពសម្បូរបែបក្នុងការបំពេញមុខងារជាច្រើន

  • 2023-12-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបញ្ចាំងរូបភាព projector លក់ដាច់លេខ 1 ទូទាំងពិភពលោក បានប្រកាសពីការចេញលក់បន្ថែមនូវម៉ាស៊ីនបញ្ចាំងស៊េរីថ្មីរបស់ខ្លួនគឺ Cross Over Series CO-FH01 និង CO-FH02 ។ ម៉ាស៊ីន projector Full HD Smart ទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការប្រើប្រាស់គ្មានដែនកំណត់សម្រាប់អតិថិជននៅក្នុងផ្ទះ និងអាជីវកម្មទាំងអស់ដែលសកម្មភាព និងប្រតិបត្តិការរបស់ពួកគេ ត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសផ្សេងៗគ្នា។

ការផ្តល់នូវភាពងាយស្រួល និងភាពបត់បែនក្នុងកញ្ចប់តែមួយ ការបង្ហាញរូបភាព មានគុណភាពខ្ពស់ដែលអាចផ្តល់ជូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ភាពច្បាស់លាស់កម្រិតខ្ពស់

ដោយផ្តល់នូវកម្រិតពន្លឺ 3 000 lumen និងកម្រិតភាពច្បាស់ Full HD/1080P CO-FH01 និង CO-FH02 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើបទបង្ហាញបានយ៉ាងច្បាស់ និងមានភាពរស់រវើកគួរឲ្យទាក់ទាញ។

អ្នកប្រើអាចរីករាយជាមួយនឹងការធ្វើបទបង្ហាញ រូបភាពដ៏ធំយ៉ាងរស់រវើក និងទទួលបានបទពិសោធន៍ពេញលេញនៃការប្រើឧបករណ៍ដែលអាចបង្ហាញរូបភាពមើលឃើញប្រកបដោយគុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែក។ ម៉ាស៊ីនបញ្ចាំងរូបភាពថ្មីទាំងនេះ បង្កើនបទពិសោធន៍នៃការទស្សនាភាពយន្តការចាក់ផ្សាយភាពយន្ត (Streaming Movies) និងការកម្សាន្តប្រភេទផ្សេងៗទៀតនៅតាមផ្ទះ រួមជាមួយនឹងការបំពាក់សំឡេងបានយ៉ាងច្បាស់ល្អសម្រាប់កិច្ចប្រជុំ ការធ្វើបទបង្ហាញ និងការពិភាក្សាក្នុង និងក្រៅការិយាល័យជាដើម។ លើសពីនេះ អ្នកបម្រើការខាងវិស័យអប់រំ អាចប្រើប្រាស់ម៉ាស៊ីនបញ្ចាំងរូបភាពនេះ ដើម្បីលើកកម្ពស់ការរៀនដែលមានលក្ខណៈជារូបភាព ជាមួយនឹងភាពងាយស្រួលនៃមាតិកាកាន់តែច្រើន។

ភាពចល័តបានដោយមិនមានការរំខាន

រារាំងដោយការរឹតបន្តឹងលើការប្រជុំដោយផ្ទាល់ដែលបង្កឡើងដោយជំងឺរាតត្បាតកន្លងទៅ អង្គភាពជាច្រើន កំពុងស្វែងរកកាត់បន្ថយទំហំការិយាល័យរបស់ពួកគេ និងណែនាំការិយាល័យរួមមួយ (hotdesking) ដើម្បីបំពេញតម្រូវការថ្មីនៃការងារដែលអាចបត់បែនបាន។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ការិយាល័យទូទៅ ដូចជា៖ កន្លែងរាបស្មើនៅក្នុងបរិយាកាសនៃការងារពីផ្ទះ (WFH) ឬការិយាល័យតូច ផ្ទះតូច (SOHO) គឺ តែងតែមិនមានកន្លែងទំនេរច្រើននោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ ភាពចល័តបានរបស់ម៉ាស៊ីនបញ្ចាំងរូបភាពទាំងពីរនេះជាមួយនឹងការរចនាទម្ងន់ស្រាល និងតូចរបស់វា អ្នកប្រើប្រាស់អាចយក និងដំឡើងម៉ាស៊ីនបញ្ចាំងរូបភាពបានយ៉ាងងាយស្រួលក្នុងបរិយាកាសផ្សេងៗគ្នា ដើម្បីបញ្ចាំងរូបភាពដែលមានសារសំខាន់ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងសន្និសីទតូចៗនៅខាងក្រៅការិយាល័យ។ CO-FH01 និង CO-FH02 មិនត្រឹមតែស័ក្តិសមសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកប្រើប្រាស់តាមផ្ទះផងដែរ នោះដោយសារតែលក្ខណៈពិសេសៗរបស់វា ដោយបង្កើតបទពិសោធន៍រីករាយក្នុងការកម្សាន្ត ការរៀន និងព័ត៌មានកម្សាន្តដែលមានអេក្រង់ធំ។ លើសពីនេះ ម៉ូឌែលទាំងពីរនេះ ភ្ជាប់មកជាមួយអំពូលស្រាប់ ដោយភ្ជាប់ជាមួយការធានារយៈពេល 2 ឆ្នាំលើគ្រឿងបន្លាស់ឯណោះ។

លក្ខណៈពិសេសៗដ៏ស៊ីជម្រៅ

ដោយអនុវត្តទៅតាមការកើនឡើងនៃការទទួលយករបស់អតិថិជនចំពោះសេវាកម្មវីដេអូស្ទ្រីម CO-FH02 អាចដំណើរការជាម៉ាស៊ីនបញ្ចាំងឆ្លាតវៃ (smart projector) ព្រោះវាត្រូវបានបំពាក់ជាមួយ Android TV Dongle ដែលអនុញ្ញាតឲ្យមានការភ្ជាប់ស្ទ្រីម និងមុខងារ Chromecast បាន។ ម៉ាស៊ីនបញ្ចាំងស្លាយ ក៏មាន Outputសំឡេងដ៏ខ្លាំងកម្រិត 5W និងអាចដំណើរការដោយឥតខ្សែបាន។ សរុបជារួម CO-FH02 គឺជាម៉ាស៊ីនបញ្ចាំងរូបភាពដ៏ល្អឥតខ្ចោះ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ទទួលបានរូបភាពច្បាស់ល្អជាច្រើន ដោយសារតែលក្ខណៈពិសេសៗដែលមានស្រាប់របស់វា ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបៀបរស់នៅទាំងអស់របស់មនុស្សជាតិ មិនថាការអប់រំ ភាពយន្ត ឬអាជីវកម្មនោះទេ។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited បានមានប្រសាសន៍ថា «CO-FH01 និង CO-FH02 អាចផ្តល់នូវភាពបត់បែនដ៏អស្ចារ្យនៅក្នុងមុខងារផ្សេងៗគ្នាជាច្រើនទាំងអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅ យើងមានជំនឿយ៉ាងមុតមាំថា ម៉ូឌែលទាំងពីរនេះ អាចដោះស្រាយតម្រូវការដែលកំពុងកើនឡើងសម្រាប់ការបញ្ចាំងរូបភាពដែលមានគុណភាពខ្ពស់នៅកន្លែងធ្វើការ និងនៅផ្ទះ ដោយផ្តល់នូវបទពិសោធន៍រូបភាពដែលអាចសម្របបានយ៉ាងរលូនទៅនឹងសេណារីយ៉ូនៃការប្រើប្រាស់ និងបរិស្ថានផ្សេងៗគ្នាបាន៕

អត្ថបទថ្មី