ការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូល CamTech ឆ្នាំ 2023

  • 2023-12-04 07:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2023 — កិច្ចប្រជុំកំពូល CamTech 2023 បានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ។ ពិធីនេះត្រូវបានផ្តល់កកិត្តិយសបើកដោយ លោកជំទាវ បណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានប្រមូលផ្តុំទៅដោយមេដឹកនាំឧស្សាហកម្ម អ្នកបង្កើតគោលនយោបាយ និងអ្នកច្នៃប្រឌិតក្នុងស្រុក និងទូទាំងតំបន់ ដើម្បីស្វែងយល់ និងរៀបចំអនាគតនៃហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងសុន្ទរកថាបើក លោកជំទាវ បណ្ឌិត ជា សេរី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៖ “កិច្ចប្រជុំកំពូល CamTech គឺជាឱកាសពិសេសមួយក្នុងការផ្តល់នូវវេទិការួមបញ្ចូលគ្នាសម្រាប់អ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងបច្ចេកវិទ្យាពីវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនាពេលថ្មីៗនេះរបស់ បច្ចេកវិទ្យាទាំងនៅក្នុងប្រទេសកម្ពុជា និងសកលលោក ឱកាស និងបញ្ហាប្រឈមដែលពួកគេផ្តល់ និងសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ពួកគេក្នុងការរៀបចំសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។ វេទិកានេះនឹងលើកកម្ពស់ការយល់ដឹង ការសម្របសម្រួល ការផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ហើយអាចឱ្យអ្នកបង្កើតគោលនយោបាយ និងនិយតករទាំងអស់បានចូលរួមគ្នាពិភាក្សាអោយកាន់តែប្រសើរឡើងនៃគោលនយោបាយ និងបទប្បញ្ញត្តិសមស្រប ដើម្បីទប់ទល់នឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជាពិសេសរៀបចំប្រទេសកម្ពុជាសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅរក សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ រួមគ្នាផងដែរ អនុញ្ញាតឱ្យយើងចាប់យកឱកាសនេះ ដើម្បីបើកឱ្យកាន់តែរីកចម្រើនប្រកបដោយថាមពល សុវត្ថិភាព និងរួមបញ្ចូលនូវសេវាកម្មហិរញ្ញវត្ថុឌីជីថល។

ក្នុងនាមជាអ្នករៀបចំកម្មវិធី CamTech Summit សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងធនាគារជាតិនៃកម្ពុជា (NBC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរបៀបវារៈ ដែលមិនត្រឹមតែលើកទឹកចិត្តដល់កិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផងដែរ។ ការយកចិត្តទុកដាក់របស់ពួកយើងចំពោះការ ផ្លាស់ប្តូរនៃកិច្ចសហប្រតិបត្តិការនេះ បានបង្កើតស្តង់ដារថ្មីមួយសម្រាប់កិច្ចប្រជុំកំពូល និងសន្និសីទនៅក្នុងប្រទេសកម្ពុជាគួរតែត្រូវបានធ្វើឡើង។

លោក Remi Pell ប្រធាន សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) មានប្រសាសន៍ថា “CamTech Summit គឺជាវេទិកាមួយដែលបង្កើតអោយមានការសហការ ការតស៊ូមតិ ការសម្របសម្រួល និងការបង្រៀន ដែរនោះជាអ្វីដែល CAFT ធ្វើឡើង​​ និងត្រូវបានឆ្លុះបញ្ចាំង។ យើងបានឃើញថាកិច្ចប្រជុំកំពូលនេះថាជាវេទិកាមួយសម្រាប់ការប្រមូលផ្តុំវាគ្និនផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកលដើម្បីធ្វើអន្តរកម្ម សហការ និងកសាងភាពជាដៃគូជាមួយទីផ្សារក្នុងស្រុករបស់យើង។

ចំណុចសំខាន់ៗនៃកិច្ចប្រជុំកំពូល CamTech ឆ្នាំ 2023៖

  • ការតាំងបង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត៖ អ្នកចូលរួមបានទទួលនូវបទពិសោធន៍មុនគេបង្អស់នៃបច្ចេកវិទ្យាជឿនលឿនចុងក្រោយគេបង្អស់នៅក្នុងផ្នែកវិស័យ AI ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា តាមរយៈការតាំងពិព័រណ៍ផ្សេងៗដែលមាននៅឯកិច្ចប្រជុំមួយនេះ។

  • ខ្លឹមសារបំផុសគំនិត៖ អ្នកដឹកនាំឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់បានចូលរួមក្នុងការពិភាក្សាដ៏គួរឱ្យចាប់អារម្មណ៍ ដោយស្វែងយល់ពីទិដ្ឋភាពបច្ចុប្បន្ន និងនិន្នាការនាពេលអនាគតសំរាប់ការតភ្ជាប់ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។

  • សិក្ខាសាលាអន្តរកម្ម៖ អ្នកចូលរួមបានចូលរួមសិក្ខាសាលាជាច្រើន ដោយទទួលបានការយល់ដឹងជាក់ស្តែងអំពីរបៀបដែលកិច្ចសហការរវាង AI ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាអាចជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ។

“ជាមួយនឹងការផ្តល់ជូនសំខាន់ៗរបស់ CamTech Summit សង្ឃឹមថាយើងនឹងបានចាប់ផ្តើមការសន្ទនាស្តីពីបញ្ហាប្រឈមក្នុងការទទួលយកសេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ បញ្ហាប្រឈមមួយដែលចាំបាច់ត្រូវដោះស្រាយគឺភាពជាដៃគូ B2B ។ ហើយនេះមិនមែនជាការដោះស្រាយដោយដៃគូភាគីតែម្ខាង ប៉ុន្តែគ្រប់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គឺការរួមបញ្ចូលវិស័យផ្លូវការជាមួយវិស័យមិនផ្លូវការនៅកម្ពុជា ព្រោះកម្ពុជានៅតែត្រូវបានជំរុញដោយសេដ្ឋកិច្ចក្រៅផ្លូវការ ពាណិជ្ជកម្មក្រៅផ្លូវការ អាជីវកម្មដែលមិនទាន់បានចុះបញ្ជីព្យាយាមធ្វើអាជីវកម្មជាមួយអាជីវកម្មដែលបានចុះបញ្ជី ហើយនោះមិនទាន់ត្រូវបានដោះស្រាយរហូតមកដល់ពេលថ្មីៗនេះ។ ដូច្នេះ ការរួមបញ្ចូលនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុគឺជាអ្វីដែល CAFT, CamTech Summit និងដៃគូសហការរបស់យើងកំពុងព្យាយាមដោះស្រាយ។ ចុងក្រោយនេះជាមួយនឹងការរួមបញ្ចូលទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីអ្វីដែលមាននៅលើទីផ្សារ។ លោក Tomas Pokorny នាយកក្រុមប្រឹក្សាភិបាលនៃ CAFT បានសង្កត់ធ្ងន់ថាមានព្រឹត្តិការណ៍ និងគម្រោងមួយចំនួនដែល CAFT បានចូលរួមជាមួយសមាគមន វិស័យឯកជន និងរដ្ឋាភិបាល ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវធ្វើដើម្បីផ្តល់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅ CamTech៖

រួមទាំងធនាគារ ABA ដែលជា(Gold Sponsor) និងក្រុមហ៊ុន Huawei (Cambodia) ដែលជា (Silver Sponsor) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីសក្តានុពលផ្លាស់ប្តូកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ការរួមចំណែករបស់ក្រុមហ៊ុនទាំងពីរបានបង្ហាញពីទិដ្ឋភាពផ្សេងៗនៃកិច្ចសហការ ដោយធនាគារ ABA បង្ហាញពីការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យានៅក្នុងសេវាកម្មហិរញ្ញវត្ថុ ហើយក្រុមហ៊ុន Huawei តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

លោក Zokhir Rasulov ប្រធានផ្នែកឌីជីថលនៃធនាគារ ABA បានអត្ថាធិប្បាយក្នុងកិច្ចប្រជុំកំពូលដោយមានប្រសាសន៍ថា “ABA មានកិត្តិយសដែលបានក្លាយជា(Gold Sponsor) នៃ CamTech Summit 2023 ហើយតាមរយៈការឧបត្ថម្ភព្រឹត្តិការណ៍នេះ យើងសូមបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍បែបនេះសម្រាប់ ប្រទេស និងតំបន់ ដែលបានចូលរួមឧស្សាហកម្មហិរញ្ញវត្ថុគ្រប់ទំហំ អាចមានឱកាសប្រើប្រាស់វេទិកាមួយដើម្បីផ្លាស់ប្តូរមតិទូទៅលើ បញ្ហាប្រឈម ការគំរាមកំហែង និងឱកាស ក៏ដូចជានៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផងដែរ។ ABA គឺជាតួអង្គសំខាន់មួយក្នុងវិស័យ fintech ក្នុងប្រទេសកម្ពុជា ហើយតាមរយៈការធ្វើការជាមួយនិយតករ សមាគមដូចជា CAFT និងក្រុមហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងទីផ្សារ ពួកយើងកំពុងសហការគ្នាដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍថ្មីៗនៅក្នុង ឌីជីថលភាវូបនីយកម្មនៃប្រទេសកម្ពុជា ដែលនឹងជួយជ្រោមជ្រែងជាច្រើនក្នុងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មរបស់ប្រទេស ទៅដល់សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រទេស»។

CamTech Summit 2023 ប្រព្រឹត្តទៅបានដោយមានការឧបត្ថម្ភពី៖

Gold Sponsor – ABA Bank

Silver Sponsor - Huawei (Cambodia)

Bronze Sponsor - Mastercard, Panda Bank, Phillip Bank, Pi Pay Plc

Content Spnsor - Acleda Bank; Bun & Associates, TrueMoney Cambodia, Visa

Community Sponsor - Canadia Bank, CISA, DQD Consulting, Ipay88 Cambodia, Tada Cambodia

Media Sponsor - FreshNews, Khmer Times, PR Newswire និង Sabay

ជាមួយនឹងការគាំទ្រឥតឈប់ឈរមួយនេះ បានធ្វើឱ្យកិច្ចប្រជុំកំពូលនេះបានឈានឡើងទៅដល់ចំនុចថ្មីមួយកម្រិតទៀតនោះ ទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់កំណើន និងការច្នៃប្រឌិតជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ព្រឹត្ត​ការណ៍​ ​Cam​T​e​c​h​ ​Summit​ ៖

CamTech Summit ​គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល​ផ្តល់​នូវ​វេទិកា​រួមបញ្ចូល​គ្នា​មួយ​សម្រាប់​អ្នកបង្កើត​គោល​នយោបាយ​ និ​យ​ត​ករ​ ​អាជីវកម្ម​ ​និង​អ្នក​បច្ចេកវិទ្យា​ពី​ផ្នែក​ផ្សេងៗ​ ​ដើម្បី​ពិភាក្សា​អំពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ទូ​ទាំងសកល​លោក​។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ed@caftkh.org។

អត្ថបទថ្មី