សាលី​ អ៊ូម៉ើត៖​ ការ​ប្រកួត​បុណ្យ​សមុទ្រ​៣ថ្ងៃ​នៅ​ខេត្ត​កែប​នេះ​ចំណាយ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​ការ​រៀបចំ​ដូច​ស្តង់ដារ​អន្តរជាតិ​

  • 2023-12-05 05:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរកីឡាករ​ម៉ូតូទឹក​ សាលី​ អ៊ូម៉ើត​ ថា​ការ​ប្រកួត​កន្លង​ថ្មីៗ​នេះ​នៅ​បុណ្យ​សមុទ្រ​ ក្នុង​ខេត្ត​កែប​គឺ​ការ​ចំណាយ​សរុប​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​ដោយ​ផ្ដោត​លើ​បច្ចេកទេស​រៀបចំ​ល្អ​ដូច​ទៅ​ហ្នឹង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ។​

សាលី​ អ៊ូម៉ើត​

សាលី​ អ៊ូម៉ើត​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​បុណ្យ​សមុទ្រ​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​មែនទែន​ ពោល​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ទស្សនា​គាំទ្រ​ការ​ប្រកួត​ច្រើន​ទាំង​នៅ​ទីលាន​ផ្ទាល់​ និង​ការ​ឡាយ​លើ​ហ្វេសបុក​ (Facebook Live)។​

ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធ

ចំណែក​ថ្នាក់​ដឹកនាំ​សម្ដេច​បរវធិបតី​ ហ៊ុន​ ម៉ាណែត​ និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ អភិបាល​ខេត្ត​កែប​ និង​មន្ត្រី​ចូលរួម​ផ្សេងៗ​ទៀត​មាន​ការ​ពេញ​ចិត្ត​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ម៉ូតូ​ទឹក​ដែល​ចូលរួម​ប្រកួត។​ ចំពោះ​ការ​ចំណាយ​វិញ​ក៏​មាន​ចំនួន​ច្រើន​ដែរ​រហូត​ដល់​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​ឯណោះ។​ ការ​ចំណាយ​ច្រើន​នេះ​ដោយ​ផ្ដោត​លើ​ការ​រៀបចំ​បែប​ស្តង់ដារ​អន្តរជាតិ​ដូច​បរទេស​ដែរ​ ឧបករណ៍​ប្រើប្រាស់​ បច្ចេកទេស​រៀបចំ​ ការ​ឡាយ​វីដេអូ​ប្រកួត​ ការ​ផ្ដិត​រូប​ភាព​ស្អាតៗ​ និង​ការ​ចំណាយ​លើ​ការ​នាំ​ម៉ូតូ​ ឬ​ឧបករណ៍​មួយ​ចំនួន​មក​ពី​ថៃ​ និង​ការ​ហូប​ចុក​ជា​ដើម។​ និយាយ​ជា​រួម​ដូច​ទៅ​ហ្នឹង​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ដែរ​ ដោយ​គ្រាន់​តែ​ចំនួន​ម៉ូតូ​ចូលរួម​ប្រកួត​តិច​តែ​ប៉ុណ្ណោះ។​

អ៊ូម៉ើត និងលោក​ សុខ​ សាវ៉ាត​

ជា​មួយ​គ្នា​នេះ​ដែរ​ អ៊ូម៉ើត​ ថ្លែង​អំណរគុណ​ជា​ខ្លាំង​លោក​ សុខ​ សាវ៉ាត​ អគ្គនាយក​កសិដ្ឋាន​ សុខ​ សាវ៉ាត​ ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទឹកប្រាក់​រហូត​ ៣ម៉ឺន​ដុល្លារ​ និង​តែងតែ​ជួយ​ក្រុម​កីឡាករ​ម៉ូតូទឹក​កម្ពុជា​តាំង​ពី​មុន​ស៊ីហ្គេម​រហូត​មក​ដល់​ពេល​នេះ។​ ការ​ជោគជ័យ​ទាំង​នេះ​គឺ​ជា​ការ​រួម​ចំណែក​ធំ​ពី​សប្បុរស​ជន​ខាង​លើ​នេះ។​

ក្រុមឡាយការប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​ បាន​រៀបចំ​ការ​ប្រកួត​អបអរ​ពិធី​បុណ្យ​សមុទ្រ​ លើក​ទី១០​ ជុំ​ទី៣​ ក្នុង​ខេត្ត​កែប​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១​ ដល់ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ នេះ​ក៏​ជា​សកម្មភាព​ប្រកួត​ធំ​ និង​ថ្មី​មួយ​សម្រាប់​សហព័ន្ធ​បន្ទាប់​ពី​ សាលី​ អ៊ូម៉ើត​ ចូល​កាន់​ជា​អគ្គលេខាធិការ​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី